យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៥ ខែកញ្ញា៖ រកឃើញយានយន្ដល្មើសច្បាប់៧១៧គ្រឿងនិងផាកពិន័យ៣៩០គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៥ ខែកញ្ញា៖ រកឃើញយានយន្ដល្មើសច្បាប់៧១៧គ្រឿងនិងផាកពិន័យ៣៩០គ្រឿង

15/09/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤០៣៤គ្រឿង រកឃើញល្មើសច្បាប់ ៧១៧គ្រឿង អប់រំ៣២៧គ្រឿង និងផាកពិន័យ៣៩០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី១៥ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន២០១៣រឿង, អប់រំ១៦៧គ្រឿង និងផាកពិន័យ៣១០គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៥ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣៩,៩៤៨គ្រឿង រកឃើញយានយន្តល្មើស ៧,៩៧៨គ្រឿង ក្នុងនោះអប់រំ ៣១៦៩គ្រឿង និងផាកពិន័យ ៤,៧៨៩គ្រឿង៕