ចង់​សាក​ល្បង​ជា​មួយ Wallpaper ថ្មី​របស់ iPhone XR ទេ! ទាញ​យក​ទី​នេះ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចង់​សាក​ល្បង​ជា​មួយ Wallpaper ថ្មី​របស់ iPhone XR ទេ! ទាញ​យក​ទី​នេះ!

15/09/2018
(បច្ចេកវិទ្យា)៖ ក្រៅពីការប្រកាសវត្តមានទូរសព្ទ iPhone លំដាប់ខ្ពស់ និងតម្លៃរឹតតែថ្លៃ ម៉ូឌែល XS និង XS Max ក្នុងនោះ ក្រុមហ៊ុន Apple ក៏បាននាំយកស្មាតហ្វូន មួយស៊េរីទៀត ដោយវាមានឈ្មោះជាផ្លូវការថា iPhone XR។ ចំពោះទូរសព្ទនេះ ត្រូវបាន Apple បង្កើតឡើង និងបន្ថយលក្ខណៈសម្បត្តិខ្លះ អោយទាបជាង iPhone XS និង XS Max ប៉ុន្តែមិនមែនទាបទាំងអស់ទេ ព្រោះវាក៏មានចំនុចពិសេស អាចទាក់ចិត្តអ្នកប្រើប្រាស់ ផងដែរ។
iPhone XR អេក្រង់ទំហំ 6.1 អ៊ីញនេះ គឺមានជម្រើសអាច អោយអ្នកជ្រើសរើសដល់ទៅ 6 ពណ៌ឯណោះ រួមមាន ពណ៌ White, ពណ៌ Black, ពណ៌ Blue, ពណ៌ Coral, ពណ៌ Yellow និងពណ៌Product Red។ យ៉ាងណា Wallpaper ថ្មី របស់ iPhone XR ដែលយើងបានឃើញនោះ ក៏ត្រូវបានដាក់អោយ ទាញយកនៅក្នុង ថ្ងៃនេះដែរ ហើយប្រសិនបើអ្នក ចាប់ចិត្តចង់ទាញយក Wallpaper ថ្មីនេះ អ្នកអាចចុចលើ តំណរភ្ជាប់ខាងក្រោម ហើយចុច Save រូប Wallpaper នោះជាការស្រេច ដើម្បីយកមកតាំងលើ iPhone របស់អ្នកបាន ។

***ចុចទីនេះ ដើម្បីទៅកាន់កន្លែងដោនឡូដ Wallpaper នេះ សម្រាប់ម៉ូឌែល iPhone X

***ចុចទីនេះ ដើម្បីទៅកាន់កន្លែងដោនឡូដ Wallpaper នេះ សម្រាប់ម៉ូឌែលក្រោម iPhone X
អញ្ចឹងហើយ សម្រាប់អ្នកដែលកំពុងប្រើប្រាស់ iPhone ទាំងអស់ ជាពិសេស iPhone X ដែលមានអេក្រង់ច្បាស់ជាងគេ អាចទាញយក Wallpaper នេះ មកបន្ថែមសម្រស់ មួយកម្រិតទៀតបាន។ ចំពោះស្មាតហ្វូនអេក្រង់លាត របស់ក្រុមហ៊ុនផ្សេងៗ ក៏អាចទាញយកបានដែរ គ្រាន់តែកម្រិតរូបភាព អាចខុស Resolution បន្តិចបន្តួច។




ប្រភព: wccftech