សហរដ្ឋអាមេរិក៖ មនុស្ស០៥នាក់ហើយ​បានស្លាប់ ដោយសារ​ព្យុះហឺរីខិន Florence វាយប្រហារ​ភាគខាងកើត​អាមេរិក! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក៖ មនុស្ស០៥នាក់ហើយ​បានស្លាប់ ដោយសារ​ព្យុះហឺរីខិន Florence វាយប្រហារ​ភាគខាងកើត​អាមេរិក!

15/09/2018
(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងហោច​ណាស់ ០៥នាក់បានស្លាប់ ខណៈព្យុះ​ហឺរីខិន ហ្វ្លរែន (Hurricane Florence) កំពុងវាយប្រហារ លើតំបន់ឆ្នេរនៃភាគ​ខាងកើត​សហរដ្ឋអាមេរិក ដោយបណ្ដាលឱ្យផ្ទះរាប់ពាន់ខ្នងគ្មានអគ្គិសនីប្រើប្រាស់ និងមនុស្សច្រើនជាង ០១លាននាក់ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួន។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន BBC នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមមជ្ឈមណ្ឌល​ព្យុះ Hurricane អាមេរិក ព្យុះ Hurricane Florence បានប្រែកាយទៅជាព្យុះត្រូពិចមួយ ប៉ុន្តែវានៅតែ​គំរាមកំហែងដល់អាយុជីវិតមនុស្ស ជាមួយកម្លាំងខ្យល់បក់ ១១០គីឡូម៉ែត្រក្នុងមួយម៉ោង។ មិនតែប៉ុណ្ណោះ ល្បឿនខ្យល់​បក់នេះក៏ ត្រូវបានគេព្យាករផងដែរថាអាចនឹង​មានឥទ្ធិពលជាច្រើន​ថ្ងៃ។
គួរជម្រាបថា ព្យុះ Hurricane Florence កំពុងវាយប្រហារលើ​រដ្ឋ​ណតស៍ ខារ៉ូលីណា (North Carolina) និងរដ្ឋ សោតស៍ ខារ៉ូលីណា (South Carolina) ហើយវាក៏បាន​បង្កជាទឹកជំនន់ទៀតផង ស្របពេលមនុស្ស ១.៧លាននាក់ ត្រូវបង្គាប់ឱ្យជម្លៀសខ្លួន​​ទៅកាន់កន្លែងមាន​សុវត្ថិភាព។ ចំណែកឯអ្នកស្លាប់ទាំង ០៥នាក់ខាងលើ​ត្រូវបានគេរាយការណ៍​​នៅក្នុងរដ្ឋ​ណតស៍ ខារ៉ូលីណា (North Carolina)៕