មហាយក្សចិន​សន្យាជួយ​វេណេស៊ុយអេឡា ដោះស្រាយវិបត្តិ​សេដ្ឋកិច្ច និងទណ្ឌកម្ម​អាមេរិក! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មហាយក្សចិន​សន្យាជួយ​វេណេស៊ុយអេឡា ដោះស្រាយវិបត្តិ​សេដ្ឋកិច្ច និងទណ្ឌកម្ម​អាមេរិក!

15/09/2018
(ប៉េកាំង)៖ ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង បានកត់សម្គាល់ថា ចិន និង​វេណេស៊ុយអេឡាគួរតែពង្រីក​កិច្ចសហប្រតិបត្តិការ​ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ឱ្យដល់កម្រិតខ្ពស់បំផុត​ជាមួយការគាំទ្រយ៉ាងពេញ​ទំហឹង​ ពីទីក្រុងប៉េកាំង ខណៈទីក្រុងការ៉ាកាស់​កំពុងជួបវិបត្តិ​សេដ្ឋកិច្ច និងទណ្ឌកម្ម​ពីសំណាក់​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨។​
ការលើកឡើង​បែបនេះរបស់​លោក ស៊ី ធ្វើឡើងនៅក្នុង​ជំនួបជាមួយប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែល​កំពុងបំពេញដំណើរ​ទស្សនកិច្ច​ នៅក្នុងទីក្រុងប៉េកាំង​​ចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់​ថ្ងៃអាទិត្យ។​ លើសពីនេះ​ទៅទៀត លោក ស៊ី ក៏បាន​សន្យាដែរថា ចិននឹងបន្តគាំទ្រ​វេណេស៊ុយអេឡា ក្នុងគោលដៅ​អភិវឌ្ឍន៍ប្រទេសជាតិ និងកិច្ចខិតខំប្រឹងប្រែង​រក្សាស្ថេរភាព និងសន្តិភាព​នៅក្នុង​ប្រទេស។
គួរជម្រាបថា ដំណើរទស្សនកិច្ចមក​កាន់ប្រទេសចិនរបស់​លោក ម៉ាឌូរ៉ូ ធ្វើឡើង​នៅចំពេលរដ្ឋាភិបាល​របស់លោកកំពុង​ជួបវិបត្តិ​សេដ្ឋកិច្ច និងរងការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចពី​សហរដ្ឋអាមេរិក។ មួយវិញ​ទៀត អ្នកជំនាញខ្លះ​ក៏មើលឃើញ​ដែរថា លោក ម៉ាឌូរ៉ូ កំពុងព្យាយាម​ស្វែងការគាំទ្រ​ព្រមទាំងជំនួយហិរញ្ញវត្ថុ​ពីមហាយក្សចិន​ ដើម្បីដោះស្រាយវិបត្តិ​សេដ្ឋកិច្ច​បច្ចុប្បន្ន។
ជាក់ស្ដែងកាលពី​ខែកក្កដាកន្លងទៅ ក្រសួងហិរញ្ញវត្ថុ​វេណេស៊ុយអេឡា​បាននិយាយថា ខ្លួនអាចនឹង​ទទួលបាន​ជំនួយ ២៥០លាន ដុល្លារពីធនាគារ​អភិវឌ្ឍន៍ចិន ដើម្បីដោះស្រាយ​បញ្ហាប្រេង​ធ្លាក់ថ្លៃ។ វេណេស៊ុយអេឡា​ក៏ធ្លាប់បានយល់ព្រម​ទទួលជំនួយ​ក្រោមជាប្រាក់កម្ចី ០៥ពាន់លានដុល្លារ​ពីចិនផងដែរ តែមិនទាន់ទទួលបាន​គ្រប់ចំនួននៅ​ឡើយទេ៕ ​