សហរដ្ឋអាមេរិក អះអាងថាកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង នៅតែបន្តដំណើរការទៅមុខ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិក អះអាងថាកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង នៅតែបន្តដំណើរការទៅមុខ

15/09/2018
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយថាកិច្ចចរចាស្ដីពីការរំសាយអាវុធ នុយក្លេអ៊ែរជាមួយកូរ៉េខាងជើង កំពុងដំណើរការទៅមុខ បើទោះជាកិច្ចចរចានេះត្រូវបានគេមើលឃើញថាគ្មានភាពរីកចំរើន ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានគូសបញ្ជាក់ដូច្នេះថា៖ «យើងនៅតែបន្តកិច្ចសន្ទនាជាមួយកូរ៉េខាងជើងស្ដីពីមធ្យោបាយថា តើគួរតែធ្វើយ៉ាងណា ដើម្បីសម្រេចឱ្យបាននូវការប្ដេជ្ញាចិត្តដែល យើងបានព្រមព្រៀងគ្នានៅអំឡុងកិច្ចប្រជុំកំពូលនៅសិង្ហបុរី»
តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងកិច្ចប្រជុំកំពូលនៅសិង្ហបុរីកាលពីមិថុនា រវាងលោក ត្រាំ និងលោក គីម មិនបានបញ្ជាក់ថាតើ គួរតែរំសាយអាវុធនុយក្លេអ៊ែរដោយរបៀបណានោះទេ ហើយមិនតែប៉ុណ្ណោះប្រព័ន្ធផ្សព្វផ្សាយអាមេរិកនៅតែបន្តអះអាងជារឿយៗ ថាកូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប បើទោះជាទីក្រុងព្យុងយ៉ាងផ្អាកការធ្វើតេស្ដក៏ដោយ៕