ព្យុះហឺរីខិន​កំណាច Florence ចាប់ផ្តើមវាយប្រហារ​ភាគខាងកើត​ នៃសហរដ្ឋអាមេរិក​ហើយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្យុះហឺរីខិន​កំណាច Florence ចាប់ផ្តើមវាយប្រហារ​ភាគខាងកើត​ នៃសហរដ្ឋអាមេរិក​ហើយ!

14/09/2018
(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិក​បានឱ្យដឹងថា ផ្ទះរាប់ពាន់ខ្នង​កំពុងគ្មានអគ្គិសនី​ប្រើប្រាស់ ហើយទឹកសមុទ្រ​បានហក់ឡើងមក​ដល់​ផ្លូវ នៅតាមបណ្ដោយ​ឆ្នេរហើយ​ ខណៈព្យុះ ហឺរីខិន ហ្វ្លរែន (Hurricane Florence) កំពុងចាប់​ផ្ដើមវាយប្រហារលើ​តំបន់ឆ្នេរ នៃភាគ​ខាងកើត​សហរដ្ឋអាមេរិក។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន BBC នៅល្ងាចថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
ជាមួយគ្នានោះ​ដែរ បើតាមមជ្ឈមណ្ឌល​ព្យុះ Hurricane អាមេរិក ព្យុះ Hurricane Florence កំពុងធ្វើដំណើរ​សំដៅមកតំបន់ដី​គោក ជាមួយកម្លាំង​ខ្យល់បក់អតិបរមា ១៥០គីឡូម៉ែត្រ​ក្នុងមួយម៉ោង។ ចំណែកឯភាគច្រើនៃផ្ទះ​ដែលគ្មានអគ្គិសនី​ប្រើប្រាស់ គឺស្ថិតនៅក្នុងរដ្ឋ ណតស៍ ខារ៉ូលីណា (North Carolina) និងរដ្ឋ សោតស៍ ខារ៉ូលីណា (South Carolina)។ ក៏ប៉ុន្តែ ទន្ទឹមគ្នាក្រុមមន្ត្រី​អាមេរិកក៏បានព្រមាន​ផងដែរថា គ្រោះ​មហន្តរាយទឹកជំនន់ អាច​នឹងផ្ដាច់យកជីវិត​មនុស្សជា​ច្រើននាក់។
គួរបញ្ជាក់ថា ដើម្បីបញ្ជៀស​គ្រោះថ្នាក់ កាលពីប៉ុន្មានថ្ងៃមុនអាជ្ញាធរ​អាមេរិក ក្នុងរដ្ឋ North Carolina និងរដ្ឋ South Carolina បានចេញបញ្ជា​ឱ្យមនុស្សជាង ០១លាននាក់ ជម្លៀសខ្លួន​ទៅកាន់កន្លែងមាន​សុវត្ថិភាព ស្រប​ពេលព្យុះ Florence នឹងវាយប្រហារ​លើតំបន់ដីគោក​នៅល្ងាចថ្ងៃសុក្រនេះ (ម៉ោងនៅ​ក្នុងតំបន់)៕