ក្រសួងអប់រំ សម្រេច «មោឃៈ» លទ្ធផលប្រឡងបាក់ឌុប ថ្នាក់វិទ្យាសាស្ត្រ ដែលប្រកាសលើកទី១ ថ្ងៃទី០៩ ខែកញ្ញា ក្រោយទើបប្រកាសលទ្ធផលថ្មីរួច - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងអប់រំ សម្រេច «មោឃៈ» លទ្ធផលប្រឡងបាក់ឌុប ថ្នាក់វិទ្យាសាស្ត្រ ដែលប្រកាសលើកទី១ ថ្ងៃទី០៩ ខែកញ្ញា ក្រោយទើបប្រកាសលទ្ធផលថ្មីរួច

14/09/2018
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ពីការសម្រេច «មោឃៈ» លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ដែលប្រកាសលទ្ធផលលើកទី១ កាលពីថ្ងៃទី០៩ ខែកញ្ញា​ ក្រោយក្រសួងទើបបានប្រកាសលទ្ធផលថ្មីរួច។

ក្រសួងអប់រំបញ្ជាក់ថា «លទ្ធផលប្រឡងសម្រាប់ ថ្នាក់វិទ្យាសាស្ត្រ ដែលក្រសួងបានប្រកាស ដោយកំណត់កាលបរិច្ឆេទ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវបានចាត់ទុកជា មោឃៈ រួមទាំង៖ និទ្ទេសតាមមុខវិជ្ជា និទ្ទេសសរុប និងលំដាប់ពិន្ទុ»

ក្រសួងបញ្ជាក់ថា មានតែបេក្ខជនចំនួន ៩៧៥នាក់ប៉ុណ្ណោះ ដែលបានប្រែប្រួលពីនិទ្ទេស F (ធ្លាក់) មកនិទ្ទេស E (ជាប់) វិញ។ ការលើកយកលំដាប់ពិន្ទុនៃការប្រកាសលើកទី១ និងលើកទី២ មកប្រៀបធៀបគ្នា ជាការប្រកាសមិនមានន័យទេ ដោយសារតាមបច្ចេកទេស លំដាប់ពិន្ទុ មិនមែនជាង ពិន្ទុសរុប នោះទេ៕

សូមអានសេចក្តីប្រកាសរបស់ក្រសួងទាំងស្រុង៖