កំពូលមហាសេដ្ឋីលេខ១នៅអាមេរិក ចេញមុខ​ថ្កោលទោស​លោក ដូណាល់ ត្រាំ ដែល​ចាត់ទុកសារព័ត៌មាន​ជាសត្រូវ​​ប្រជាជន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កំពូលមហាសេដ្ឋីលេខ១នៅអាមេរិក ចេញមុខ​ថ្កោលទោស​លោក ដូណាល់ ត្រាំ ដែល​ចាត់ទុកសារព័ត៌មាន​ជាសត្រូវ​​ប្រជាជន!

14/09/2018
(វ៉ាស៊ីនតោន)៖ ស្ថាបនិក​ក្រុមហ៊ុន Amazon និងជាម្ចាស់កម្មសិទ្ធិ​សារព័ត៌មាន The Washington Post លោក ចេហ្វ បេហ្សូស (Jeff Bezos) បាន​ថ្កោលទោសយ៉ាងខ្លាំង​ ចំពោះការប្រើប្រាស់​ពាក្យសម្តី​វាយប្រហារ​របស់​ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ លើប្រព័ន្ធ​ផ្សាយដោយចាត់ទុកថា វាគឺជារឿងគ្រោះថ្នាក់​សម្រាប់​សហរដ្ឋអាមេរិក។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន​បារាំង Le Figaro នៅរសៀលថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
លោក Jeff Bezos ធ្វើការកត់សម្គាល់បែបនេះ​ នៅឯវេទិការសេដ្ឋកិច្ច​មួយក្នុងទីក្រុង​វ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ។ ស្ថាបនិក​ក្រុមហ៊ុន Amazon រូបនេះបាន​លើកឡើង​ដូច្នេះថា «វាគឺជារឿងគ្រោះថ្នាក់​ដែលចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយ​បង្កគ្រោះថ្នាក់... ហើយវាគឺជារឿង​គ្រោះថ្នាក់ដែលចាត់​ទុកថា សារព័ត៌មានគឺជា​សត្រូវប្រជាជន ដ្បិតយើងរស់​នៅក្នុងសង្គម ដែល​មិនមែនពឹងផ្អែកតែ​ទៅលើច្បាប់តែមួយ​មុខនោះទេ ពោលគឺត្រូវពឹង​ផ្អែកផងដែរលើ​បទដ្ឋានសង្គម ហើយដំណើរការនេះទៀតសោត​អាចកើតឡើង​ទៅបាន ពីព្រោះយើង​ជឿជាក់លើពាក្យពេចន៍សរសេរលើទំព័រ​ទស្សនាវដ្ដី (ប្រកប​ដោយ​វិជ្ជាជីវៈ)»
គួរបញ្ជាក់ថា នេះគឺជាលើកទីមួយ​ហើយដែលលោក Jeff Bezos រិះគន់លោក ដូណាល់ ត្រាំ ជាសាធារណៈ​សម្រាប់ការប្រកាន់ ឥរិយាបទប្រឆាំង​នឹងប្រព័ន្ធផ្សព្វផ្សាយ​ជាពិសេសគឺ The Washington Post តែម្ដង៕