នៅក្នុងសារលិខិតនោះ លោក Ahmed Ouyahia បានបញ្ជាក់យ៉ាងដូច្នេះ៖ «ក្នុងឱកាសដែលឯកឧត្តមបានជាប់ឆ្នោតសារជាថ្មី ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅបំផុត បន្ទាប់ពីព្រះមហាក្សត្រ នរោត្តម សីហមុនី បានប្រោសប្រទានសេចក្តីទុកចិត្តលើរូបឯកឧត្តម និងបន្ទាប់ពីប្រជាជនកម្ពុជាជាមិត្ត បានបោះឆ្នោតយ៉ាងច្រើនកុះករជូនគណបក្សរបស់ឯកឧត្តម នៅក្នុងការបោះឆ្នោតសភាអាណត្តិថ្មីនេះ»។
លោក Ahmed Ouyahia បានបន្ថែមយ៉ាងដូច្នេះ៖ «ឆ្លៀតឱកាសដ៏សប្បាយរីករាយនេះ ខ្ញុំសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្ញុំ ក្នុងការបន្តពង្រឹងទំនាក់ទនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដល់ប្រជាជនជាមិត្ត និងប្រទេសយើងទាំងពីរ»៕
ខាងក្រោមនេះជាសារលិខិតបកប្រែជាភាសាខ្មែររបស់ លោកនាយករដ្ឋមន្រ្តីអាល់ហ៊្សេរី៖