ក្រសួងអប់រំនឹងចេញលទ្ធផលប្រឡងបាក់ឌុបថ្មី សម្រាប់ថ្នាក់វិទ្យាសាស្ត្រ នៅថ្ងៃស្អែក ក្រោយរកឃើញប្រព័ន្ធកុំព្យួទ័រមានកំហុសបច្ចេកទេស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងអប់រំនឹងចេញលទ្ធផលប្រឡងបាក់ឌុបថ្មី សម្រាប់ថ្នាក់វិទ្យាសាស្ត្រ នៅថ្ងៃស្អែក ក្រោយរកឃើញប្រព័ន្ធកុំព្យួទ័រមានកំហុសបច្ចេកទេស

13/09/2018
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ដោយសម្រេចនឹងចេញលទ្ធផលប្រឡងថ្មី នៃការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ នៅថ្ងៃទី១៤ ខែកញ្ញាស្អែកនេះ បន្ទាប់ពីរកឃើញប្រព័ន្ធកុំព្យួទ័រ មានកំហុសបច្ចេកទេស។
យ៉ាងណាការប្រកាសថ្មីនេះ គឺសម្រាប់តែថ្នាក់វិទ្យាសាស្ត្រប៉ុណ្ណោះ ចំពោះថ្នាក់វិទ្យាសាស្ត្រសង្គម គឺមិនប៉ះពាល់ទេ។
ក្រសួងអប់រំបញ្ជាក់ថា បន្ទាប់រកឃើញកំហុសបច្ចេកទេសនេះ ធ្វើឲ្យលទ្ធផលនៃការប្រឡងសញ្ញាបត្របាក់ឌុបប្រែប្រួល ដោយចំនួនអ្នកជាប់កើតឡើងដល់ ៧៦,០៣៤នាក់ ស្មើនឹង៦៧.០៧ភាគរយ។ បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥,២១៨៣នាក់៕