៣ ប្រទេស​​នេះ​ជា​ប្រភព iPhone ចេញយប់នេះ នាំមក​លក់ស្រុកខ្មែរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

៣ ប្រទេស​​នេះ​ជា​ប្រភព iPhone ចេញយប់នេះ នាំមក​លក់ស្រុកខ្មែរ

12/09/2018
(បច្ចេកវិទ្យា)៖ Apple នឹង​ប្រកាស​ចេញ iPhone ជំនាន់​ថ្មី​ឆ្នាំ ២០១៨ នៅ​យប់​ម៉ោង ១២ អាធ្រាត្រនេះ​ឈាន​ចូល​ថ្ងៃ​ទី ១៣ ខែ​កញ្ញា។ iPhone អាច​នឹង​ចេញ ៣ ម៉ូដែលមាន​ឈ្មោះដូចជា iPhone XC, iPhone XS និង iPhone XS Plus។
ប្រភព​ហាង​ធំ​មួយ​ប្រាប់​ថា iPhone ថ្មី​អាច​មាន​លក់​នៅ​លើ​ទី​ផ្សារ​ក្នុង​ស្រុក​គឺ​នៅ​​ថ្ងៃ​ទី ១៤ ឬ ១៥។

ម្ចាស់ហាង​ដ៏ធំមួយ​នេះ​បញ្ជាក់​ថា អាមេរិក ចិន និង​សិង្ហបុរី ជា​ប្រភព​ប្រទេស​ដែល​ហាង​មួយ​ចំនួន​បានប្រើ​បណ្តាញ​​ទាក់ទង​ដើម្បីនាំ​ iPhone មក​លក់។
មិន​ខុស​ពី​ជំនាន់ iPhone មុនៗ​គឺមានហាង​មួយ​ចំនួន កំពុង​ប្រើ​បណ្តាញ​ទំនាក់ទំនង​តាម​ប្រទេស​ផ្សេងៗ​ នាំ​កំពូលទូរសព្ទ​របស់ Apple មក​ទាន់​ពេល ជា​ឱកាស​ដើម្បីអា​ច​កើប​ប្រាក់​ចំណេញ​​យ៉ាង​ក្រាស់ក្រែល។

យ៉ាងណា ម្ចាស់ហាង​រូប​នេះ​មិន​ទាន់​ហ៊ាន​បង្ហើប​តម្លៃ គ្រាន់តែ​បញ្ជាក់​ថាទូរសព្ទ​នាំមក​លក់​មិន​មាន​ការ​ធានា​ពីក្រុម​ហ៊ុនឡើយ៕