ក្តៅគគុក! បំផ្ទុះគ្រាប់បែក​កក្រើកភាគខាងកើត​អាហ្វហ្គានីស្ថាន «ផ្តាច់ជីវិត​មនុស្ស​៧០នាក់ និងរបួស​២៨៥នាក់» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្តៅគគុក! បំផ្ទុះគ្រាប់បែក​កក្រើកភាគខាងកើត​អាហ្វហ្គានីស្ថាន «ផ្តាច់ជីវិត​មនុស្ស​៧០នាក់ និងរបួស​២៨៥នាក់»

12/09/2018
(កាប៊ុល)៖ អាជ្ញាធរ​អាហ្វហ្គានីស្ថាន​នៅថ្ងៃពុធនេះ​បានឱ្យដឹងថា ចំនួនអ្នកសា្លប់នៅ​ក្នុងការវាយប្រហារ​បំផ្ទុះគ្រាប់បែក​អត្តឃាត កាលពី​ថ្ងៃអង្គារ​នៅឯខេត្តណាងហ្គាហារ (Nangarhar) ភាគខាងកើតប្រទេស បានកើន​ដល់ ៧០នាក់ហើយ ខណៈមនុស្ស ២៥៨នាក់​បានររងរបួស។ នេះបើ​តាមការ ចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរ​អាហ្វហ្កានីស្ថាន ការវាយប្រហារ​បំផ្ទុះគ្រាប់បែក​ខាងលើ គឺមានគោលដៅលើពិធីក្បួនដង្ហែរ​តវ៉ាសន្តិវិធី​មួយរបស់ ក្រុមបាតុកររាប់រយនាក់​នៅក្នុងស្រុក ម៉ូម៉ាន់ដារ៉ា (Mohmandara) នៃខេត្ត Nangarhar។ ក្រុមបាតុករ​ទាំងនេះនាំគ្នាធ្វើបាតុកម្ម​តវ៉ា ដើម្បី ប្រឆាំងជំទាស់​នឹងការរំលោភអំណាច​ ពីសំណាក់ក្រុមមន្ត្រីប៉ូលិស​នៅក្នុងតំបន់។
គួរបញ្ជាក់ថា ពុំទាន់មានក្រុមណាមួយ​ចេញមុខទទួលខុសត្រូវ​នៅឡើយទេ ប៉ុន្តែអាជ្ញាធរ​បានដាក់ការសង្ស័យ​ថា ក្រុម ISIS ឬក្រុម​តាលីបង់​អាចជាអ្នកនៅពីក្រោយ​ខ្នង ការវាយប្រហារ​ដ៏អាក្រក់នេះ៕