រសៀលនេះ ប្រកាសចូល​កាន់​តំណែង ជាស្នងការនគរបាលរាជធានីភ្នំពេញថ្មី, ឧត្តម​សេនីយ៍​ឯក ស ថេត ត្រូវចូលកាន់​តំណែង​ជំនួស​នាយ​ឧត្តមសេនីយ៍​ ជួន សុវណ្ណ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រសៀលនេះ ប្រកាសចូល​កាន់​តំណែង ជាស្នងការនគរបាលរាជធានីភ្នំពេញថ្មី, ឧត្តម​សេនីយ៍​ឯក ស ថេត ត្រូវចូលកាន់​តំណែង​ជំនួស​នាយ​ឧត្តមសេនីយ៍​ ជួន សុវណ្ណ

11/09/2018
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹងរៀបចំពិធីប្រកាសចូលកាន់​តំណែង ស្នងការ​នគរបាល​រាជធានី​ភ្នំពេញថ្មី ក្រោមអធិបតីភាព លោក​ ចាន់ អ៊ាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និងលោក ឃួង​ ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
លោក​ឧត្តម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ត្រូវចូលកាន់​តំណែង​ជំនួស​​នាយ​ឧត្តមសេនីយ៍​ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញវិញ។
សូមបញ្ជាក់ថា៖ នាយ​ឧត្តមសេនីយ៍​ ជួន សុវណ្ណ ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​ជា​អនុ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ជំនួស​លោក កៅ ខុនដារ៉ា ដែលត្រូវ​ទទួល​ភារកិច្ចថ្មីវិញជារដ្ឋលេខធិការក្រសួងមហាផ្ទៃវិញ៕