ទីស្នាក់ការរបស់ក្រុមហ៊ុនប្រេងជាតិលីប៊ី (NOC) នៅទ្រីប៉ូលី (Tripoli ) ត្រូវបានរងការវាយប្រហាររបស់អង្គការរដ្ឋអ៊ីស្លាម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីស្នាក់ការរបស់ក្រុមហ៊ុនប្រេងជាតិលីប៊ី (NOC) នៅទ្រីប៉ូលី (Tripoli ) ត្រូវបានរងការវាយប្រហាររបស់អង្គការរដ្ឋអ៊ីស្លាម

11/09/2018
ប្រទេសលីប៊ី៖ ក្រុមពន្លត់អគ្គីភ័យនិងបុគ្គលិកសន្ដិសុខ មានវត្តមាននៅឯទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនប្រេងជាតិលីប៊ី National Oil Corporation (NOC) បន្ទាប់ពីមនុស្សបិទមុខ ៣ នាក់បានវាយប្រហារនៅក្រុងទ្រីប៉ូលីប្រទេសលីប៊ី។
REUTERS/Ismail Zitounyនៅប្រទេសលីប៊ី ទីស្នាក់ការរបស់ក្រុមហ៊ុនប្រេងជាតិលីប៊ី( NOC) ដ៏សំខាន់បំផុតនៅក្នុងរដ្ឋធានីទ្រីប៉ូលី កាលពីថ្ងៃចន្ទម្សិលមិញ ត្រូវបានទទួលរងនូវការវាយប្រហារដ៏សែនសាហាវរបស់ពួកជីហាតអ៊ីស្លាមជ្រុលនិយមកាលពីថ្ងៃចន្ទម្សិលមិញ។ យោងតាមតួលេខលើកតំបូងរបស់ក្រសួងសុខាភិបាលលីប៊ី យ៉ាងហោច មានមនុស្សស្លាប់២នាក់និងអ្នករងរបួសជាង១០នាក់ផ្សេងទៀត។

ការវាយប្រហារប្រឆាំងទីស្នាក់ការក្រុមហ៊ុនប្រេងជាតិរបស់ប្រទេសលីប៊ីកាលពីម្សិលមិញ នៅតែពុំទាន់មានចលនាណាមួយ ប្រកាសថាជាស្នាដៃរបស់ខ្លួននៅឡើយទេ
។ ក៏ប៉ុន្តែ បេសកកម្មរបស់អង្គការសហប្រជាជាតិ(អ.ស.ប.) នៅលីប៊ីនិងសេវាគ្រប់គ្រងខាងផ្នែកសន្តិសុខជាតិវិញ បានវាយតម្លៃថា”ជាការវាយប្រហារភេរវនិយមដោយហេតុក្រុមអត្តឃាតជន បានធ្វើការបំផ្ទុះគ្រាប់បែកនៅក្នុងខ្លួនរបស់ពួកគេ។

ម្យ៉ាងទៀត ពួកភេរវជន បានសំដៅផ្ទាំងស៊ីបដ៏សំខាន់របស់ជាតិលីប៊ីនៅក្នុងផ្នែកយុទ្ធសាស្ត្រដែលក៏ជាអាយុជីវិតរបស់ប្រទេសជាតិលីប៊ីដែរដោយហេតុថា ក្រុមហ៊ុនជាតិមួយនេះ បានផ្គត់ផ្គង់ប្រាក់ចំណូលរបស់ខ្លួនប្រមាណជាង ៩៥%សម្រាប់ប្រទេសជាតិ។ ក្រុមហ៊ុន បានចាប់មានដំណើរការណ៍ ៤ខែក្រោយពីអំពើភេរវកម្មរបស់អង្គការរដ្ឋអ៊ីស្លាមជីហាត ប្រឆាំងទៅលើគណៈកម្មាការបោះឆ្នោតជាន់ខ្ពស់លីប៊ី ដែលបានបណ្តាលឲ្យស្លាប់មនុស្សចំនួន១៤នាក់នៅទ្រីប៉ូលី។

បើយោងតាមមន្ត្រីម្នាក់របស់ក្រុមហ៊ុនប្រេងជាតិលីប៊ី (NOC) ពួកភេរវជនប្រដាប់អាវុធ ដែលបិទមុខជិត បានសម្រុកចូលវាយប្រហារប្រឆាំងទីស្នាក់ការនៃក្រុមហ៊ុនប្រេងលីប៊ី បន្ទាប់ពីបានបាញ់តដៃជាមួយឆ្មាំយាមល្បាតរបស់ក្រុមហ៊ុននេះរួចមក។

ចំណែកកងកម្លាំងពិសេសលីប៊ីនៅទីក្រុងទ្រីប៉ូលីវិញ បានអះអាងថាគេបានរកឃើញសំណល់សាកសពភេរវជននៅក្នុងទីអគារមួយ។ អ្នកនាំពាក្យរបស់កងកម្លាំងពិសេសលីប៊ីនេះ បានគូសបញ្ជាក់ទៀតថា អត្តឃាតជនចំនួន២នាក់ បានធ្វើការបំផ្ទុះគ្រាប់បែកនៅជាន់ទី២និងជាន់ទី៣នៃអគា ជាហេតុបណ្តាលអោយឆ្មាំយាមល្បាតរបស់ក្រុមហ៊ុន ២ រូបបានបាត់បង់ជីវិត និងអ្នករងរបួសចាង១០នាក់ផ្សេងទៀត។

ទន្ទឹមគ្នានេះដែរ បេសសកម្មរបស់ អសប នៅលីប៊ី ហៅកាត់ជាភាសាបារាំងថា (Manul) បានធ្វើការផ្តន្ទាទោសយ៉ាងម៉ឺងម៉ាត់ទៅលើអំពើភេរវកម្មដ៏សែនសាហាវនេះ ដោយបានចាត់ទុកថា ជាសកម្មភាពដ៏កំសាកជាទីបំផុត។ ទន្ទឹមនេះ (Manul) ក៏បានអំពាវនាវដល់ប្រជាជនលីប៊ីទាំងអស់ឲ្យបោះបង់ចោលនូវរឿងជម្លោះកំប៉ិកកំប៉ិកឥតប្រយោជន៏ហើយត្រូវរួបរួមកម្លាំងគ្នាវិញ ដោយចាប់សហការណ៍ធ្វើជាដៃគូជាមួយសហគមន៍អន្តរជាតិដើម្បីកំចាត់និងលុបបំបាត់អំពើភេរវនិយមអោយអស់ពីទឹកដីលីប៊ី ដែលអំពើនេះ គឺជាអម្រែកមួយសែនធ្ងន់សម្រាប់ប្រទេសលីប៊ី៕