សេតវិមាន៖ លោក គីម ជុងអ៊ុន ណាត់លោក ដូណាល់ ត្រាំ ជួបគ្នាម្ដងទៀតក្នុងកិច្ចប្រជុំកំពូលជាលើកទី០២ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សេតវិមាន៖ លោក គីម ជុងអ៊ុន ណាត់លោក ដូណាល់ ត្រាំ ជួបគ្នាម្ដងទៀតក្នុងកិច្ចប្រជុំកំពូលជាលើកទី០២

11/09/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលសំបុត្រមួយច្បាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលស្នើឱ្យមានការរៀបចំជំនួបកំពូលទ្វេភាគីជាលើកទី០២ ហើយការរៀបចំជំនួបកំពូលនេះកំពុងតែដំណើរការទៅមុខ។ នេះបើតាមសេតវិមាន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុនបានឱ្យដឹងថា លោកបានទទួលសំបុត្រមួយច្បាប់ពីលោក គីម។ ដោយឡែក ថ្លែងនៅក្នុង សន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders ក៏បាន អះអាងផងដែរថាសំបុត្រនេះបានបង្ហាញពីភាពវិជ្ជមាន និងកក់ក្ដៅជាទីបំផុត ខណៈសហរដ្ឋអាមេរិកកំពុងសម្របសម្រួលរៀបចំជំនួប កំពូលជាលើកទី០២រវាងលោក ត្រាំ និងលោក គីម។ ប៉ុន្តែព្រមពេលជាមួយគ្នា លោកស្រី Sanders មិនបានបញ្ជាក់អ្វីលម្អិត បន្ថែមនោះទេ ដោយគ្រាន់តែឱ្យដឹងថាសេតវិមាននឹងជូនដំណឹងតាមក្រោយ បើមានព័ត៌មានថ្មី។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ធ្លាប់ជួបគ្នាម្ដងរួចមកហើយនៅក្នុងជំនួបកំពូលរៀបចំឡើងនៅក្នុងប្រទេស សិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ហើយចាប់តាំងពីជំនួបនេះមកដែរ កូរ៉េខាងជើងមិនបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ឬក៏គ្រាប់មីស៊ីល ឆ្លងទ្វីបនោះទេ៕