កូរ៉េខាងជើង ធ្វើព្យុហយាត្រាយោធា ក្នុងថ្ងៃកំណើតលើកទី៧០ ដោយមិនបង្ហាញមីស៊ីលឆ្លងទ្វីប ICBM - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កូរ៉េខាងជើង ធ្វើព្យុហយាត្រាយោធា ក្នុងថ្ងៃកំណើតលើកទី៧០ ដោយមិនបង្ហាញមីស៊ីលឆ្លងទ្វីប ICBM

09/09/2018
(សេអ៊ូល)៖ កូរ៉េខាងជើង បានធ្វើព្យុហយាត្រាយោធាមួយនៅព្រឹកថ្ងៃអាទិត្យនេះ ដើម្បីអបអរសាទរដល់ពិធីរំលឹកខួបលើកទី៧០ នៃ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង ដោយមិនបានបង្ហាញមីស៊ីលឆ្លងទ្វីប ICBM ឡើយ ក្រោមការឃ្លាំមើលយ៉ាងយកចិត្ត ទុកដាក់ពីសំណាក់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ នេះបើតាមប្រភពពីមន្ត្រីស៊ើបការណ៍សំងាត់កូរ៉េខាងត្បូងដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៩ ខែកញ្ញា ឆ្នាំ២០១៨។
មន្ត្រីខាងលើដដែលនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់យ៉ុនហាប់ដូច្នេះថា៖ «កូរ៉េខាងជើងបានធ្វើព្យុហយាត្រយោធា នៅព្រឹកថ្ងៃអាទិត្យនេះ ហើយបានបញ្ចប់វាដោយជោគជ័យ»។ មន្ត្រីរូបនេះបញ្ជាក់ទៀត ទីក្រុងព្យុងយ៉ាង មិនបានបង្ហាញមីស៊ីល ICBM​ ដូចរាល់ដងឡើយ ប៉ុន្តែមិនបានបញ្ជាក់ទេថា លោក គីម ជុងអ៊ុន មានវត្តមានទស្សនាព្យុហយាត្រាយោធានេះ ដែលចាប់ផ្ដើម នៅម៉ោង១០ព្រឹកមិញនេះ ឬយ៉ាងណានោះទេ។
គួរបញ្ជាក់ថា ថ្ងៃអាទិត្យ ទី០៩ ខែកញ្ញានេះ គឺជាថ្ងៃប្រារព្ធខួបលើកទី៧០ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៤៨ ដែលជាថ្ងៃប្រវត្តិសាស្ត្រនៃការបែងចែកកូរ៉េជាពីរ៕