ក្រសួងអប់រំ៖ បាក់ឌុបឆ្នាំនេះ ជាប់ជាង៧ម៉ឺននាក់ ស្មើនឹងជាង ៦៦ភាគរយ, និទ្ទេស A ២៩០នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងអប់រំ៖ បាក់ឌុបឆ្នាំនេះ ជាប់ជាង៧ម៉ឺននាក់ ស្មើនឹងជាង ៦៦ភាគរយ, និទ្ទេស A ២៩០នាក់

09/09/2018
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យដឹងថា បេក្ខជនប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប នៅឆ្នាំ២០១៨នេះ ជាប់សរុប ៧៥,០៥៩នាក់​ ស្មើនឹង​ ៦៦.២១%។ បើតាមក្រសួងអប់រំចំនួននេះច្រើន​ជាង​ឆ្នាំ​២០១៧​ ដែល​មាន​តែ​៦៣.៨៤%។ ក្រសួងបានឲ្យដឹងដែរថា បេក្ខជន និទ្ទេស​ A ២៩០នាក់, បេក្ខជន និទ្ទេស​ B ១​,៥៣២នាក់, បេក្ខជន និទ្ទេស​ C ៤,៦៣១នាក់, បេក្ខជន និទ្ទេស​ D ១៣,៩៩៩នាក់ និងបេក្ខជននិទ្ទេស​ E ៥៤,៦០៧នាក់។
ក្រសួងបានបញ្ជាក់ដែរថា បេក្ខជនចំនូន​១៧​នាក់​ត្រូវ​បាន​កំណត់​ឲ្យ​ធ្លាក់​ជា​ស្វ័យ​​ប្រវត្តិ​​ដោយ​បាន​ប្រព្រឹត្ត​ខុសឆ្គង​​ ផ្ទុយ​នឹង​បទបញ្ញត្តិ និង​កម្រិត​វិន័យ​។
សូមបញ្ជាក់ថា ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មាន​​បេក្ខជន​បាន​ចុះឈ្មោះ​​ប្រឡង​​​សរុប​ចំនួន​ ១១៥,២៦៨នាក់ ស្រី​៥៨,១៥៨នាក់។ លទ្ធផលប្រលងសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល នឹងប្រកាសនៅរសៀលថ្ងៃនេះ រីឯបណ្តាខេត្តនានា នឹងប្រកាសនៅថ្ងៃស្អែក៕