មនុស្សស្លាប់កើនដល់៣៥នាក់ ដោយសារគ្រោះរញ្ជួយដីនៅកោះហុកកៃដូ ប្រទេសជប៉ុន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មនុស្សស្លាប់កើនដល់៣៥នាក់ ដោយសារគ្រោះរញ្ជួយដីនៅកោះហុកកៃដូ ប្រទេសជប៉ុន

09/09/2018
(តូក្យូ)៖ ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់​ ដែលបានបង្កជាបំណាក់ដី​ នៅឯកោះហុកកៃដូ (Hokkaido) ភាគខាងជើង​ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ បានកើនដល់៣៥នាក់ហើយ ខណៈ​ក្រុមភ្នាក់ងារជួយសង្រ្គោះរាប់ម៉ឺននាក់កំពុង បន្តប្រតិបត្តិការជួយសង្គ្រោះរបស់ពួកគេនៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០៩ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមការបញ្ជាក់ពីអាជ្ញាធរជប៉ុន ភាគច្រើននៃអ្នកស្លាប់គឺស្ថិតក្នុងទីក្រុងជនបទតូចមួយ​ឈ្មោះ Atsuma ជាតំបន់ដែល​លំនៅឋាន​នៅ​ក្បែរៗគ្នាជាច្រើនខ្នង ត្រូវបានជម្រាលភ្នំបាក់សង្កត់ពីលើ ដោយសារតែកម្លាំងរំញ័រនៃគ្រោះរញ្ជួយដី​​កម្រិត​ ៦.៧រ៉ិចទ័រ ដែលបាន បន្សល់​ទុកស្លាកស្នាមនៃការបំផ្លិចបំផ្លាញយ៉ាងដំណំនៅទីនោះ។ ក្រៅពីនេះមនុស្ស០៣នាក់ នៅតែបន្តបាត់ខ្លួននៅក្រុង Atsuma ហើយ​ខ្ទង់​៤០០នាក់ទៀត បានរងរបួសស្រាល ហើយផ្ទះប្រមាណជា២.៥លានខ្នងនៅទូទាំងកោះហុកកៃដូ បន្តគ្មានអគ្គិសនី ប្រើប្រាស់គិតត្រឹមថ្ងៃអាទិត្យនេះ។
គួរជម្រាបថា ហេតុការណ៍រញ្ជួយដីខាងលើ បានកើតមានឡើង ខណៈដែល​តំបន់ភាគខាងលិចប្រទេសជប៉ុន ទើបតែទទួល​រង​គ្រោះពី​ការ​វាយ​លុកដោយព្យុះទីហ្វុងដ៏អាក្រក់ ដែលបានផ្តាច់ជីវិតមនុស្ស១១នាក់៕