ខួបលើកទី៧០ នៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង ចាប់ផ្ដើមហើយនៅក្នុងទីក្រុងព្យុងយ៉ាង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ខួបលើកទី៧០ នៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង ចាប់ផ្ដើមហើយនៅក្នុងទីក្រុងព្យុងយ៉ាង

09/09/2018
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃអាទិត្យនេះ បានបំពេញដំណើរទស្សនកិច្ចទៅកាន់វិមានព្រះអាទិត្យ Kumsusan ក្នុងទីក្រុងព្យុងយ៉ាង ខណៈប្រជាជនកូរ៉េខាងជើង កំពុងប្រារព្ធខួបលើកទី៧០នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិត
កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៩ ខែកញ្ញា ឆ្នាំ២០១៨។
ថ្ងៃអាទិត្យ ទី០៩ ខែកញ្ញានេះ គឺជាថ្ងៃប្រារព្ធខួបលើកទី៧០នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតកូរ៉េខាងជើង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៤៨ ដែលជាថ្ងៃប្រវត្តិសាស្ត្រនៃការបែងចែកកូរ៉េជាពីរ និងជាថ្ងៃមិនអាចបំភ្លេចបានសម្រាប់ប្រជាជនកូរ៉េទាំងពីរ។ ជាមួយគ្នា នោះដែរ បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់វិមានព្រះអាទិត្យ Kumsusan នៅព្រឹកមិញនេះដើម្បីដាក់កម្រងផ្ការំលឹកដល់អតីតមេដឹកនាំកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង (ជីតា) និងលោក គីម ជុងអ៊ីល (ឪពុក)។
សូមជម្រាបថា បើតាមយ៉ុនហាប់ កូរ៉េខាងជើង ក៏កំពុងរៀបចំការធ្វើព្យុហយាត្រាយោធាផងដែរនៅក្នុងពិធីរំលឹកខួបនេះ។ ក៏ប៉ុន្តែ អ្នកជំនាញខ្លះព្យាករថា ព្យុហយាត្រាយោធាក្នុងឆ្នាំ២០១៨នេះ ទំនងជានឹងមិនមានការធ្វើតេស្ដមីស៊ីលនោះទេ ខណៈទីក្រុង ព្យុងយ៉ាង កំពុងព្យាយាមធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់កិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក៕