ព័ត៌មាន​រសើបបំផុត៖ លោក ដូណាល់ ត្រាំ ធ្លាប់ចេញ​បញ្ជាឲ្យសម្លាប់​ប្រធានាធិបតី​ស៊ីរី តែត្រូវបាន​រដ្ឋមន្ត្រីការពារជាតិ​បដិសេធ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព័ត៌មាន​រសើបបំផុត៖ លោក ដូណាល់ ត្រាំ ធ្លាប់ចេញ​បញ្ជាឲ្យសម្លាប់​ប្រធានាធិបតី​ស៊ីរី តែត្រូវបាន​រដ្ឋមន្ត្រីការពារជាតិ​បដិសេធ

05/09/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក​លោក ដូណាល់​ ត្រាំ ធ្លាប់បានចេញ​បញ្ជាឱ្យមន្ទីរ​បញ្ចកោណ ធ្វើឃាតប្រធានាធិបតីស៊ីរី​លោក បាស្សា អាល់ អាសាដ កាលពីឆ្នាំ២០១៧ កន្លងទៅ។ ក៏ប៉ុន្តែ​សំណើនេះត្រូវបាន​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បដិសេធ។ នេះបើតាម​សៀវភៅមួយដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
សៀវភៅខាងលើ​មានចំណងជើងថា «Fear: Trump in the White House» «ភាពភ័យខ្លាច៖ ត្រាំ នៅក្នុងសេតវិមាន» ត្រូវបាន​និពន្ធឡើង​ដោយអ្នកសារព័ត៌មាន​អាមេរិក​ដ៏ល្បីល្បាញម្នាក់​គឺ លោក បុប វូដវ៉ដ (Bob Woodward) និងត្រូវបានចុះផ្សាយ​បន្តដោយ​សារព័ត៌មាន Washington Post កាលពីថ្ងៃអង្គារ ហើយគ្រោងនឹង​ចេញផ្សាយនៅ​ថ្ងៃទី១១ ខែកញ្ញា​ខាងមុខនេះ។

នៅក្នុងសៀវភៅ​នេះដដែល ក៏បានឱ្យដឹង​ដែរថា លោក ដូណាល់ ត្រាំ ធ្លាប់បាន​ប្រាប់លោក James Mattis ថា​លោកចង់ឱ្យ​លោក អាសាដ ស្លាប់បន្ទាប់ពីប្រធានាធិបតី​ស៊ីរីរូបនេះប្រើប្រាស់​អាវុធគីមី ប្រឆាំងនឹង​ជនស៊ីវិល​កាលពីខែមេសា ឆ្នាំ២០១៧។ ប៉ុន្តែ​លោក Mattis បានបដិសេធ​ជាមួយការកាត់​បន្ថយការវាយប្រហារ​តាមផ្លូវអាកាស​ ប្រឆាំងនឹងកង​កម្លាំងរដ្ឋាភិបាល​ស៊ីរី។ មិនតែ​ប៉ុណ្ណោះ​រដ្ឋមន្ត្រីការពារជាតិអាមេរិក​រូបនេះ ក៏បានប្រាប់ក្រុម​មន្ត្រីរបស់​លោកថា លោក ត្រាំ កំពុងធ្វើសកម្មភាព​ដូចជា​ក្មេងរៀនថ្នាក់ទី ៥ ឬទី ៦ ទៀតផង។
តែទោះជា​យ៉ាងនេះក្ដី នៅក្នុងសេចក្ដីការណ៍​ចេញផ្សាយនៅថ្ងៃអង្គារ​សប្ដាហ៍នេះ លោក Mattis បានច្រានចោល​អ្វីដែលលើកឡើង​នៅក្នុងសៀវភៅនេះ ហើយថាលោក​មិនដែលនិយាយពាក្យ​ទាំងនេះនោះទេ ខណៈអ្នកនាំពាក្យ​សេតវិមាន លោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders) បានចាត់ទុកថា​ សៀវភៅនេះត្រូវបាន​គេប្រឌិតឡើងតែ​ប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោក Bob Woodward គឺជាអ្នកសារព័ត៌មាន​ស៊ើបអង្កេតដ៏ល្បីល្បាញ​មួយរូប ហើយលោក​នេះឯងជាអ្នករាយការណ៍ ពី​រឿងអាស្រូវដ៏ធំជាង​គេបំផុត​នៅក្នុងប្រវត្តិសាស្ត្រ​អាមេរិកគឺ Watergate នៅអំឡុង​ឆ្នាំ១៩៧០៕