ព្យុះ​ទីហ្វុង Jebi ផ្តាច់ជីវិតជនជាតិ​ជប៉ុនកើន​ដល់​០៩នាក់ហើយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្យុះ​ទីហ្វុង Jebi ផ្តាច់ជីវិតជនជាតិ​ជប៉ុនកើន​ដល់​០៩នាក់ហើយ!

05/09/2018
(តូក្យូ)៖ អាជ្ញាធរជប៉ុន​នៅថ្ងៃពុធនេះ​បានឱ្យ​ដឹងថា ចំនួនអ្នក​ស្លាប់ដោយសារ​ខ្យល់ព្យុះទីហ្វុង​ដ៏កំណាចឈ្មោះ ចេប៊ី (Jebi) បាន វាយប្រហារតំបន់​ភាគខាងលិច​នៃប្រទេស​កាលពីថ្ងៃអង្គារ បានកើន​ដល់​០៩នាក់ហើយ ខណៈអ្នក​ដំណើរជាង ៣,០០០នាក់ ដែល​ជាប់គាំងនៅឯអាកាសយានដ្ឋាន​មួយកន្លែង ត្រូវបានជម្លៀស​ចេញតាមទូកជាច្រើន​គ្រឿង។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។
អាជ្ញាធរជប៉ុន​បានបញ្ជាក់ទៀតថា ព្យុះទីហ្វុង Jebi ក៏បានបង្ក​ជាទឹកជំនន់ និងគ្រោះរអិលបាក់ដី​ផងដែរ ស្របពេលជើងហោះហើរ​ច្រើន​ជាង ៧០០ ត្រូវបាន​លុបចោល។ អាជ្ញាធរបាន​ជម្លៀសភ្ញៀវទេសចរ​ជាង ៣,០០០នាក់ តាមទូកជា​ច្រើនគ្រឿង ចេញពីអាកាស​យានដ្ឋាន កាន់សៃ (Kansai) ទៅកាន់តំបន់​មួយស្ថិតនៅក្បែរ​អាកាសយានដ្ឋាន កូបេ (Kobe) នៅព្រឹកថ្ងៃពុធនេះ ហើយ​អាកាសយានដ្ឋាន Kansai អាចនឹងត្រូវ​ចំណាយពេលជាច្រើន​ថ្ងៃ ដើម្បីរៀបចំឲ្យបើកដំណើរការ​ឡើងវិញ។
គួរជម្រាបថា ព្យុះទីហ្វុង Jebi ដែលមានកម្លាំង​ខ្យល់បក់ ២០៨​គីឡូម៉ែត្រក្នុងមួយម៉ោង បានបំផ្លាញ​ហេដ្ឋារចសម្ព័ន្ធ និងអគារ​ជាច្រើនខ្នង ហើយវាគឺជាព្យុះ​ដ៏មានឥទ្ធិពល​បំផុត ដែលវាយប្រហារ​លើប្រទេសជប៉ុន​ក្នុងរយៈពេល ២៥ឆ្នាំមកនេះ និងបណ្ដាលឱ្យ​ប្រជាជន ១.៤៥លាននាក់ គ្មានអគ្គិសនីប្រើប្រាស់​នៅក្នុងទីក្រុង​អូសាកា និងតំបន់ស្ថិត​នៅជុំវិញ​គិតត្រឹមម៉ោង ៧៖៣០នាទីព្រឹក​ថ្ងៃពុធនេះ៕