ប្រតិភូពិសេសកូរ៉េខាងត្បូង ធ្វើដំណើរទៅកាន់កូរ៉េខាងជើងហើយ ដើម្បីពិភាក្សាពីកិច្ចប្រជុំកំពូលរវាងលោក មូន និងលោក គីម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រតិភូពិសេសកូរ៉េខាងត្បូង ធ្វើដំណើរទៅកាន់កូរ៉េខាងជើងហើយ ដើម្បីពិភាក្សាពីកិច្ចប្រជុំកំពូលរវាងលោក មូន និងលោក គីម

05/09/2018
(សេអ៊ូល)៖ ប្រតិភូពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាងហើយ នៅព្រឹកថ្ងៃពុធនេះ ដើម្បីពិភាក្សាការងារជាមួយក្រុមមន្ត្រីកូរ៉េខាងជើង ពាក់ព័ន្ធនឹងកាលបរិច្ឆេក និងរបៀបវារៈសម្រាប់ជំនួបកំពូល រវាងលោក មូន និងលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
យន្ដហោះដឹកក្រុមប្រតិភូកូរ៉េខាងត្បូងមានសមាជិក០៥រូប ដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិរបស់លោក មូន គឺលោក Chung Eui-yong បានចាកចេញពីអាកាសយានដ្ឋានមួយនៅក្រៅទីក្រុងសេអ៊ូលនៅម៉ោង៧៖៤០នាទីព្រឹកនេះ (ម៉ោងនៅក្នុងតំបន់) ហើយ គ្រោងនឹងត្រឡប់មកកាន់ទីក្រុងសេអ៊ូលវិញ នៅយប់ថ្ងៃដដែល។
គួរបញ្ជាក់ថា បើតាមការគ្រោងទុក លោក Chung Eui-yong នឹងត្រូវពិភាក្សាការងារជាមួយក្រុមមន្ត្រីកូរ៉េខាងជើង ស្ដីពីការបរិច្ឆេក និងរបៀបវារៈសម្រាប់កិច្ចប្រជុំលើកទីបីរវាងលោក គីម និងលោក មូន ដែលបានព្រមព្រៀងគ្នាថានឹងរៀបចំឡើងនៅមុនដំណាច់ ខែកញ្ញានេះ៕