ក្រុមអាជីវករផ្សារអ្នកលឿងជិត១០០នាក់ លើកគ្នាទៅសាលាឃុំ រឿងមនុស្ស១ក្រុម លួចធ្វើទ្វារដែកទាំងយប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រុមអាជីវករផ្សារអ្នកលឿងជិត១០០នាក់ លើកគ្នាទៅសាលាឃុំ រឿងមនុស្ស១ក្រុម លួចធ្វើទ្វារដែកទាំងយប់

05/09/2018
ព្រៃវែង៖ នៅរសៀលថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០១៨នេះ មានក្រុមអាជីវករប្រមាណជិត១០០នាក់ នៅផ្សារអ្នកលឿង ឃុំព្រែកខ្សាយ(ខ)ស្រុកពាមរក៍ ខេត្តព្រៃវែង បានលើកគ្នាមក សាលាឃុំ ព្រែកខ្សាយ ( ខ ) ដើម្បីស្នើអោយអាជ្ញាធរស្រុក ជួយអន្តរាគមន៍ រឿងមនុស្ស១ក្រុម មកផ្សារដែកធ្វើទ្វារផ្សារអ្នកលឿងទាំងយប់ មិនដឹងមូលហេតុអ្វី? ។

ប៉ុន្តែភ្លាមៗនោះលោកស្រី សេង ទៀង អភិបាលស្រុកពាមរក៍ បានសម្របសម្រួលជាមួយអាជីវករ។
ដោយលើកឡើងថា ក្រុមមនុស្សដែលបានធ្វើទ្វារផ្សារនោះ គឺខាងគណៈកម្មការផ្សារជាអ្នកជួលអោយធ្វើទេ ដោយសារទ្វារទាំងនោះគាំងខូចជិតអស់ហើយ។

លោកស្រីអភិបាលបានបញ្ជាក់ថា ការជួសជុលធ្វើទ្វារផ្សារអ្នកលឿងនេះ គឺដើម្បីការពារផលប្រយោជន៍របស់ក្រុមអាជីវករ។
ហើយការធ្វើនេះក៍មិនទាមទារអោយអាជីវករចេញលុយដែរ។
ចំណែកមូលហេតុដែលគេធ្វើពេលយប់នោះ គឺដោយសារមិនឲ្យប៉ះពាល់ដល់ការរកស៊ីុលក់ដូរ របស់បងប្អូនអាជីវករ។
ប៉ុន្តែដោយសារមានប្រតិកម្មពីបងប្អូន ហើយភាគច្រើនមិនចង់អោយធ្វើ ទើបលោកស្រីបានបញ្ជាអោយផ្អាកវិញ លែងអោយធ្វើទៀតហើយ ដូច្នេះសូមបងប្អូនកុំបារម្មណ៍អី៕