អ៊ីតាលីព្រលះ​បារាំង​៖ «បារាំងសមតែត្រូវ​បន្ទោស និងជាអ្នក​ទទួលខុសត្រូវ​លើ វិនាសកម្ម​ដោយសង្គ្រាមនៅលីប៊ី...» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ៊ីតាលីព្រលះ​បារាំង​៖ «បារាំងសមតែត្រូវ​បន្ទោស និងជាអ្នក​ទទួលខុសត្រូវ​លើ វិនាសកម្ម​ដោយសង្គ្រាមនៅលីប៊ី...»

04/09/2018
(រ៉ូម)៖ រដ្ឋមន្ត្រីការពារជាតិ​អ៊ីតាលី​លោកស្រី អេលីសាប៊េតតា ត្រេនតា (Elisabetta Trenta) បាននិយាយថា ប្រទេសបារាំងគួរតែត្រូវបានបន្ទោស និងជាអ្នក ទទួលខុសត្រូវលើ​វិបត្តិនៅក្នុងប្រទេសលីប៊ី​បច្ចុប្បន្ន។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។
លោកស្រី Elisabetta Trenta ធ្វើការកត់​សម្គាល់បែបនេះ ដោយចង់សំដៅ​ទៅលើការធ្វើអន្តរាគមន៍​យោធារបស់​បារាំង និងបណ្ដា ប្រទេសមួយ​ចំនួនទៀត ដើម្បីផ្ដួលរំលំរបបដឹកនាំ​លីប៊ីលោក មួម៉ា កាដាហ្វី (Moamer Kadhafi) កាលពីឆ្នាំ២០១១។
លោក​ស្រី Trenta បាន គូសបញ្ជាក់​នៅលើសារមួយ​បង្ហោះលើ Facebook នៅថ្ងៃចន្ទ​សប្ដាហ៍នេះ​យ៉ាងដូច្នេះថា «ក្នុងការគិតរបស់ខ្ញុំ​ បារាំងគួរតែត្រូវបាន​បន្ទោស និងជាអ្នកទទួល​ខុសត្រូវលើវិបត្តិលីប៊ី​នាពេល​បច្ចុប្បន្ន... មួយវិញទៀត វាច្បាស់ថា​ប្រទេសលីប៊ីដើរដល់​ស្ថានភាព​ដូចសព្វ ថ្ងៃដោយសារ​តែមនុស្សមួយចំនួន​កាលពី​ឆ្នាំ២០១១ គិតតែពីផល​ប្រយោជន៍ខ្លួនឯង​លើសប្រជាជនលីប៊ី និងអឺរ៉ុប​ទៅទៀត»
គួររំលឹកថា កាលពី​ឆ្នាំ២០១១ សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានសម្រេចចិត្ត​បញ្ជូនកងកាម្ម៉ង់ដូពិសេស​របស់ខ្លួន ឱ្យទៅធ្វើអន្តរាគមន៍យោធា​ផ្ដួលរំលំរបប​ដឹកនាំ លោក Moamer Kadhafi ដើម្បីការពារ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ប៉ុន្តែក្រោយ​របប Kadhafi ដួលរលំ​រហូតមកទល់ពេល​នេះ ប្រជាជនលីប៊ីនៅតែបន្តរស់​នៅក្នុងជម្លោះ​រុំារ៉ៃដដែល ខណៈសេដ្ឋកិច្ច​ជាតិធ្លាក់ស្ទើរតែដល់​កម្រិតសូន្យ៕ ​