ព្រៃវែង៖ ជនសង្ស័យម្នាក់ត្រូវបានពលរដ្ឋដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីរូបគេបើកម៉ូតូ រត់គេចបណ្ដាលឲ្យដួល ខណៈជនសង្ស័យម្នាកទៀតជិៈម៉ូតូជនរងគ្រោះយកទៅបាត់។
ហេតុការណ៍នេះបានកើតឡើង នៅចំណុចភូមិ
ត្បូងក្តី ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីវេលាម៉ោង១៤,៣០នាទីថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០១៨។
ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ម៉ូតូឈ្មោះ អ៊ាច ជាង ភេទស្រី អាយុ ២៦ឆ្នាំនៅភូមិត្បូងក្តី ឃុំដំរីពួន ស្រុកស្វាយអន្ទរ បានប្រើកូនស្រីឈ្មោះ អ៊ាច ធីម ភេទ ស្រីអាយុ ១៣ឆ្នាំ អោយជិៈម៉ូតូខ្លួនម៉ាក ហុងដាសេ ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ព្រៃវែង 1G, 2326 ទៅទិញទឹកកកនៅផ្ទះឈ្មោះសាយ ថង ភេទ ប្រុស អាយុ ៣៤ឆ្នាំនៅភូមិ ឃុំជាមួយគ្នា។
ពេលដែលជិៈទៅដល់ឈ្មោះ អ៊ាច ធីម បានចុះពីលើម៉ូតូដើរចូលទៅទិញទឹកកក ដោយមិនបានដកសោចេញពីម៉ូតូទេ។
ភ្លាមនោះស្រាប់តែមានជនសង្ស័យ ០២នាក់ជិៈម៉ូតូឌុបគ្នា មកពីទិសខាងត្បូង មកជិត ខណៈនោះជនសង្ស័យម្នាក់បានចុះពីលើម៉ូតូពួកគេ រួចឡើងជិៈម៉ូតូជនរងគ្រោះបញ្ឆេះ យកទៅទិសខាងជើងទាំង២តែម្ដង។
ប៉ុន្តែពេលជិៈមកដល់ចំណុចភូមិអូរកណ្តោលត្បូង ឃុំដំរីពួន ជនសង្ស័យឈ្មោះ ស ដាលាង ភេទប្រុស អាយុ ២៨ឆ្នាំនៅភូមិព្រៃសំឡាញ ឃុំសំរោង ដែលជិៈម៉ូតូសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1 AS 3374 ផលិតឆ្នាំ២០១៦ជាម៉ូតូមធ្យោបាយប្រព្រឹត្តបទល្មើស។
បានដួលម៉ូតូហើយរត់គេចខ្លួុនទៅវាល ពេលនោះក៏ត្រូវប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច។
ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ កង សុភាព ភេទប្រុសអាយុ ៣០ឆ្នាំនៅភូមិព្រៃសំឡាញឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងបានជិៈម៉ូតូជនរងគ្រោះគេចខ្លួនបាត់។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបន្តទៀត៕
