Xperia Z3 មាន​អេក្រង់​ល្អបំផុត​ បើធៀបនឹង iPhone/Samsung/Hauwei - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Xperia Z3 មាន​អេក្រង់​ល្អបំផុត​ បើធៀបនឹង iPhone/Samsung/Hauwei

02/09/2018
ក្រុមហ៊ុន​ស្រាវជ្រាវ​ឯករាជ្យ​ Strategy Analytics បាន​ធ្វើ​ការ​ស្ទង់មតិ​លើ​អ្នក​ប្រើ​ប្រាស់​ចំនួន​ ២០២ រូប​ដើម្បី​ចង់​ដឹង​ថា​​ស្មាតហ្វូន​កំពូលៗ​បច្ចុប្បន្ន​ណា​មួយ​ មាន​អេក្រង់​ល្អ​ដាច់​គេ។ បញ្ជាក់​ថា​ការ​ធ្វើ​ស្ទង់មតិធ្វើ​ឡើង​​នៅ​​ចន្លោះ​ថ្ងៃ ២១ ដល់ ២៣ ខែសីហា ហេតុ​នេះ​មិន​មាន​វត្តមាន​ Galaxy Note 9 ឡើយ។
ស្មាតហ្វូន​ដែល​គេ​យក​មក​ប្រើ​ដើម្បី​ស្ទង់មតិ​មាន​ដូច​ជា iPhone X, LG V30, Sony XZ2, Sony XZ3, Huawei P20 និង Samsung Galaxy S9។ ស្មាតហ្វូន​នីមួយៗត្រូវបានបិតបាំងដើម្បី​លាក់​អត្តសញ្ញាណ ហើយ​បើក​ពន្លឺ​ឲ្យ​ភ្លឺ​ដល់​កំពូល ហើយ​អ្វី​ផ្សេងទៀតទុកជា Default។
អតិថិជនដែលចូលរួម​បាន​ទស្សនា​រូបភាព និង​ វីដេអូ ហើយ​ឲ្យ​​វាយ​តម្លៃ​​លើ​ពន្លឺ និង​ភាពច្បាស់, ពណ៌ធម្មជាតិ, Contrast, ភាពដឹត និង​ពណ៌​ច្បាស់។ លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើលដោយ Sony Xperia XZ3 ​ត្រូវ​បាន​មតិ​ ៧០% រើស​ជា​ស្មាតហ្វូន​មាន​អេក្រង់​ល្អ​ដាច់​គេ តាម​ដោយ​ iPhone X មាន​ ១៣%, LG V30 មាន ៩% និង​ស្មាតហ្វូន​ដទៃ​ទៀត​បាន​ ៣% ដូច​ៗគ្នា។

ខាង​ក្រោម​ជា​លទ្ធផល​តាម​ផ្នែក​នីមួយៗ៖




ប្រភព៖ GSMarena