P20 Pro ពណ៌ថ្មី
សម្រាប់ពណ៌ថ្មីនេះ មានលក់តែនៅប្រទេសចិនប៉ុណ្ណោះ។ បើអ្នកចង់ក្លាយជាម្ចាស់វា ទាល់តែចំណាយជាង ១១៦០ ដុល្លារ និងថែមបន្តិចបន្តូចទៀត សម្រាប់ការកម្ម៉ង់តាមអនឡាញ ក៏ដូចជាថ្លៃដឹកជញ្ជូននានា។ P20 Pro ពណ៌ថ្មីនេះមានទាំងម៉ូឌែល RAM 6GB ម៉េម៉ូរី ១២៨GB និង RAM ៨GB ម៉េម៉ូរី ២៥៦GB។ ចំណែកឯតម្លៃម៉ូឌែល P20 Pro ធម្មតាគឺ ៨៥៩ ដុល្លារ។
P20 Pro ថ្មីមានស្រោមស្បែកខាងក្រោយមកស្រាប់
P20 Pro ថ្មីមានស្រោមស្បែកខាងក្រោយមកស្រាប់
P20 Pro ជាស្មាតហ្វូនដំបូងគេ ដែលបានវិវត្តដល់បច្ចេកវិទ្យាកាមេរ៉ា ៣ គ្រាប់គាំទ្រការដំឡើងកម្រិត ISO ដល់ ១០២ ៤០០ អាចថតរូបនៅទីងងឹត (low-light), ថតរូបបែបលក្ខណៈ AI, និងការថតវីដេអូ Slo-mo ក្នុងកម្រិត960fps៕សម្រាប់ថ្ងៃដាក់លក់ផ្លូវការគឺនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៨ ខាងមុខនេះ៕
បច្ចេកវិទ្យាកាមេរ៉ា ៣ គ្រាប់
P20 Pro ថ្មីមានស្រោមស្បែកខាងក្រោយមកស្រាប់
P20 Pro ពណ៌ថ្មីខាងស្ដាំ
ប្រភព៖ The Verge