​លោក ដូណាល់ ត្រាំ ថាលុយបង់ឱ្យតារាសិច នាង Stormy Daniels គឺជាលុយស្របច្បាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​លោក ដូណាល់ ត្រាំ ថាលុយបង់ឱ្យតារាសិច នាង Stormy Daniels គឺជាលុយស្របច្បាប់

23/08/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាលុយបង់ឱ្យស្ត្រីពីរនាក់ ដែលអះអាងថាធ្លាប់មានទំនាក់ ទំនងផ្លូវភេទជាមួយលោក មិនបានរំលោភលើច្បាប់យុទ្ធនាការឃោសនាបោះឆ្នោតនោះទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC​ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។
ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីអតីតមេធាវីម្នាក់របស់លោក គឺលោក Michael Cohen បាន សារភាពថាបានរំលោភលើច្បាប់នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០១៦ តាមរយៈការ ចំណាយប្រាក់រាប់សែនដុល្លារតាមបញ្ជាលោកត្រាំឱ្យស្ត្រីពីរនាក់។ ស្ត្រីទាំងពីរនាក់នេះ ម្នាក់ជាតារាអាសអាភាស នាង Stormy Daniels និងអតីតតារាម៉ូឌែលសិចស៊ី នាង Karen McDougal។
តែទោះយ៉ាងនេះក្ដី ថ្លែងនៅក្នុងបទសម្ភាសន៍ នៅក្នុងកម្មវិធី Fox & Friends នៃស្ថានីយទូរស្សន៍ Fox News​ កាលពីថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) លោក​ ដូណាល់ ត្រាំ បានអះអាងថាលុយដែលចំណាយឱ្យស្ត្រីទាំងពីរនេះ គឺជាលុយស្របច្បាប់ចេញពី ហោប៉ាវរបស់លោកផ្ទាល់ ហើយថាវាមិនមែនជាលុយសម្រាប់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឡើយ។ លើសពីនេះទៅទៀត លោកត្រាំ ក៏បានបញ្ជាក់ដែរថាអ្វីដែលលោក Cohen បាននិយាយគឺជារឿងប្រឌិត និងមានបំណងឱ្យតុលាការបន្ធូរបន្ថយទោស តែប៉ុណ្ណោះ។

គួររំលឹកថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក ដូណាល់ ត្រាំ បានបង់ប្រាក់១៣០,០០០ដុល្លារ ឱ្យតារាអាសអាភាស នាង Stormy Daniels និង១៥០,០០០ដុល្លារទៀតឱ្យអតីតតារាម៉ូឌែល នាង Karen McDougal ដើម្បីបិទមាត់អ្នកទាំងពីរកុំឱ្យ និយាយពីទំនាក់ទំនងជាមួយរូបលោក។ ប៉ុន្តែលោកត្រាំផ្ទាល់ ធ្លាប់បានបដិសេធថាលោកមិនបានដឹងពីលុយទាំងនេះទេ៕