មិនធម្មតា! លោក ដូណាល់ ត្រាំ «ប្រាប់​ក្រសួងយុត្តធម៌ និង FBI ត្រូវធ្វើ​ការងារ​ឲ្យល្អ» បើមិន​ដូច្នោះទេលោក​នឹងលូកដៃ​ ចូលដោះស្រាយ​បញ្ហា​.. - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មិនធម្មតា! លោក ដូណាល់ ត្រាំ «ប្រាប់​ក្រសួងយុត្តធម៌ និង FBI ត្រូវធ្វើ​ការងារ​ឲ្យល្អ» បើមិន​ដូច្នោះទេលោក​នឹងលូកដៃ​ ចូលដោះស្រាយ​បញ្ហា​..

31/08/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានក្រើនរំលឹក​ក្រសួងយុត្តិធម៌ និងFBI ឱ្យចាប់ផ្ដើមធ្វើ​ការងាររបស់​ពួកគេឱ្យ​បានល្អ និងយុត្តិធ៌ម បើពុំដូច្នោះទេ​លោកនឹងលូកដៃចូលដោះស្រាយបញ្ហា​ទាំងឡាយជាមិនខាន។ នេះបើតាម​ការចេញផ្សាយ ដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹក​ថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨។
ថ្លែងនៅក្នុង​ពិធីជួបជុំមួយ​នៅឯ​រដ្ឋ ឥណ្ឌាណា (Indiana) នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានលើកឡើង​យ៉ាងដូច្នេះថា «​ក្រសួងយុត្តិធម៌ និង FBI របស់យើង ត្រូវតែចាប់ផ្ដើម​ធ្វើការងាររបស់ពួកគេ​ឡើងវិញឱ្យបានល្អ និងយុត្តិធម៌។ ខ្ញុំមិនចង់​លូកដៃទេ ប៉ុន្តែបើពួក​គេមិនអាច​ធ្វើបាន... នោះខ្ញុំនឹងលូកដៃ​ចូលរួមដោះស្រាយ​បញ្ហា បើសិនជារឿងនោះ​ជារឿងដែល​ខ្ញុំត្រូវតែ​ធ្វើ»។
គួរជម្រាបថា លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ជា​បន្តបន្ទាប់​លើក្រសួង​យុត្តិធម៌ និង FBI ជុំវិញការ​ស៊ើបអង្កេត​លើសំណុំ រឿងតួនាទី​របស់រុស្ស៊ីនៅក្នុងការ​បោះឆ្នោតប្រធានាធិបតី​អាមេរិក កាលពី​ឆ្នាំ២០១៦។ មិនតែ​ប៉ុណ្ណោះ​លោកក៏​បានចោទប្រកាន់​ដែរថា ការស៊ើបអង្កេតបច្ចុប្បន្នរបស់រដ្ឋ​អាជ្ញាពិសេស​អាមេរិក ប្រឆាំងនឹង​រូបលោក គឺកំពុងធ្វើឡើង​ដោយ​ខុសច្បាប់៕ ​