មិន​ធម្មតា!​ ខេមរៈ ​សិរីមន្ត ​បើក​ក្រុម​ហ៊ុន​ផ្ទាល់​ខ្លួន​ នាំចូល​ទឹកអប់​ម៉ាក​ល្បី ​ពីប្រទេស​បារាំង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មិន​ធម្មតា!​ ខេមរៈ ​សិរីមន្ត ​បើក​ក្រុម​ហ៊ុន​ផ្ទាល់​ខ្លួន​ នាំចូល​ទឹកអប់​ម៉ាក​ល្បី ​ពីប្រទេស​បារាំង!

31/08/2018
(ភ្នំពេញ)៖ ទោះបីជា តារាចម្រៀង ខេមរៈ សិរីមន្ត បានប្រឡូកចូលសិល្បៈ អស់រយៈពេលជាង១០ ឆ្នាំមកហើយ ប៉ុន្តែកេរិ៍តឈ្មោះរបស់លោក នៅតែអាចរក្សាមានស្ថេរភាពដដែល ទោះជាកាលពីកន្លងទៅ លោកធ្លាប់លាក់លៀម រឿងមានប្រពន្ធកូន និងទើបតែបើកបង្ហាញមុខគ្រួសារក្ដី ប៉ុន្តែទស្សនិកជន នៅតែគាំទ្រលោក។ ជាក់ស្ដែង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបើកសម្ពោធក្រុមហ៊ុនផ្ទាល់ខ្លួនដ៏ធំមួយ មានឈ្មោះថា «ថៃ ត្រាហ្គន អ៊ឹមផត អ៊ិចផត» ដែលនាំចូលផ្ដាច់មុខនូវទឹកអប់ម៉ាក «Or Brand» មកពីប្រទេសបារាំង។
ថ្លែងនៅក្នុងថ្ងៃបើកសម្ពោធហាង «ថៃ ត្រាហ្គន» លោក ខេមរៈ សិរីមន្ត បានថ្លែងថា ទឹកអប់ Or Brand ជាទឹកអប់ថ្មីសន្លាងរបស់ពិភពលោក និង ជាទឹកនាំចូលដំបូង របស់ប្រទេសកម្ពុជាផងដែរ។ លោកមានសេចក្ដីរីករាយយ៉ាងខ្លាំង ព្រោះលោកបានសហការជាមួយ ដៃគូមកពីប្រទេសបារាំង បាននាំមកនូវទឹកអប់កំពូលសម្រាប់ បុរស និង នារី គឺជាទឹកអប់ Or Brand ដែលផលិតឡើង ពីរូបមន្តរបស់ប្រទេសបារាំង ដែលតំឡើង និង ផលិតឡើង នៅតំបន់អាស៊ីយើង ដែលបានសម្រួលយ៉ាងច្រើន ទាំងតម្លៃសម្រាប់លក់ នៅលើទីផ្សារតំបន់អាស៊ី ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងតែម្ដង។
តារាចម្រៀងបែបយុវវ័យ ខេមរៈ សិរីមន្ត បានបន្តទៀតថា «ការផលិតនេះទៀតសោត គឺខ្ញុំគិតថា ទទួលបានគុណភាពដើមទាំងស្រុង ជាប់បានយូរពេញមួយថ្ងៃ រហូតដល់ពេញ២៤ ម៉ោង ឯណោះ។ មានក្លិនក្រអូបប្រហើរ ទាន់សម័យសមស្រប ទៅនឹងយុគសម័យដ៏ទំនើប នាពេលបច្ចុប្បន្ននេះ និងទៅអនាគត ពោលគឺជាជម្រើសសតែមួយគត់ សម្រាប់អតិថិជនដែលនិយមប្រើប្រាស់ ទឹកអប់។ Or brand ទឹកអប់កំពូលសម្រាប់បុរស និងនារី»
សូមបញ្ជាក់ថា តារាចម្រៀង ខេមរៈ សិរីមន្ត មួយរយៈចុងក្រោយមកនេះ គេសម្គាល់ឃើញថា ហាក់មានរាសីឡើងខ្ពស់ត្រដែតខ្លាំង ខណៈកាលពីពេលថ្មីៗនេះ ក្រៅពីទទួលបានប្រជាប្រិយភាព ក្លាយជាកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាហើយនោះ លោកថែមទាំងប្រឡូកខ្លួន ចូលវិស័យអចលទ្រព្យ ធ្វើឲ្យអ្នកគាំទ្រ មានភាពភ្ញាក់ផ្អើល គ្រប់ៗគ្នា៕