លោក Juan Angel Napout អតីតអនុប្រធានសហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ FIFA ត្រូវកាត់ឲ្យជាប់ពន្ធនាគារ៩ឆ្នាំពីបទរំលោភបំពាន និងប្រព្រឹត្តអំពើពុករលួយក្នុងរឿងអាស្រូវរបស់ FIFA នាពេលកន្លងទៅ។
Napout ដែលធ្លាប់ជាអតីតប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាមេរិកឡាទីន CONMEBOL ដែរនោះត្រូវបានឃុំខ្លួននៅ Brooklyn ស្ថិតក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកកាលពីថ្ងៃម្សិលមិញ។ សេចក្ដីថ្លែងការណ៍មួយបានឲ្យដឹងថាបុរសជនជាតិអ៊ុយរ៉ាហ្គាយក្រៅពីជាប់គុក គឺត្រូវបង់ប្រាក់ពិន័យ៤,៣លានដុល្លារអាមេរិក។
ក្រៅពី Napout នៅមានអតីតប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល Jose Maria Marin ម្នាក់ទៀតដែលត្រូវជាប់គុក៤ឆ្នាំពីបទទទួលសំណូកនៅក្នុងព្រឹត្តិការណ៍ Copa America៕
ប្រភព៖ Dailymail
