អាមេរិក​ព្រមាន​ឥណ្ឌាជាថ្មី​ថា ទីក្រុងញូដេលីអាចនឹងមិនរួច​ខ្លួនពីទណ្ឌកម្ម​ឡើយ បើ​ហ៊ានទិញ​មីស៊ីល S-400 ពីរុស្ស៊ី! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាមេរិក​ព្រមាន​ឥណ្ឌាជាថ្មី​ថា ទីក្រុងញូដេលីអាចនឹងមិនរួច​ខ្លួនពីទណ្ឌកម្ម​ឡើយ បើ​ហ៊ានទិញ​មីស៊ីល S-400 ពីរុស្ស៊ី!

30/08/2018
(ម៉ូស្គូ)៖ ជំនួយការរដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក រ៉េនដល ស្គ្រីវើ (Randall Schriver) បានឱ្យដឹងថា សហរដ្ឋអាមេរិក​ពិតជា​ការព្រួយបារម្ភ ចំពោះគំរោងរបស់​ឥណ្ឌាក្នុង​ការទិញ​​អាវុធពីរុស្ស៊ី ជាពិសេសគឺប្រព័ន្ធ​មីស៊ីលការពារដែន​អាកាស S-400 ហើយថា​ បើសិនជាទីក្រុងញូដេលីហ៊ានទិញ​​ប្រព័ន្ធមីស៊ីល​​នេះមែន នោះទីក្រុងវ៉ាស៊ីនតោន​​នឹងពិចារណាដាក់​​ទណ្ឌកម្ម។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។
ការលើកឡើង​បែបនេះរបស់​លោក Randall Schriver ធ្វើឡើង​នៅក្នុងវេទិការស្ដីពីសន្តិភាព​អន្តរជាតិ ក្នុងទីក្រុងវ៉ាស៊ីនតោន​នៅ​សប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ​លោក Schriver បានលើក​ឡើងដូច្នេះថា «ខ្ញុំមិនអាចប្រាប់​អ្នកបានឡើយថា ពួកគេ (ឥណ្ឌា) នឹងរួចផុត​ពីការដាក់​ទណ្ឌកម្ម... ហើយលោក​ប្រធានាធិបតី គឺជាអ្នកសម្រេចចិត្តថា ត្រូវ ឬក៏មិនត្រូវដាក់​ទណ្ឌកម្ម បើសិនជា​ឥណ្ឌាទិញ​ប្រព័ន្ធ​មីស៊ីល S-400 ពីរុស្ស៊ី»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀង​ទិញ S-400 ត្រូវបានចុះ​ហត្ថលេខាដោយ​នាយករដ្ឋមន្ត្រីឥណ្ឌា​លោក ណារិន ដ្រាម៉ូឌី និងប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពី​ខែតុលា ឆ្នាំ២០១៦។ ប៉ុន្តែ​បន្ទាប់មក សហរដ្ឋអាមេរិក​បានបង្កើតច្បាប់ថ្មីមួយ ដែលមាន​ចេតនាដាក់ទណ្ឌកម្ម​ លើបណ្ដាប្រទេស​ទំាងឡយណា ដែលទិញអាវុធ​ពីសត្រូវរបស់​អាមេរិក ក្នុងនោះមាន​ទាំងរុស្ស៊ី ខណៈតួកគីក៏​កំពុងរងការព្រមាន​ពីទីក្រុងវ៉ាស៊ីនតោន​ផងដែរ ជុំវិញគំរោង​ទិញ S-400៕