អគ្គលេខាធិការ UN ព្រមាន៖ ការវាយប្រហារ​ទ្រង់ទ្រាយធំ​ នឹងផ្ទុះឡើងក្នុងខេត្ត Idlib របស់​ស៊ីរី ដែល​អាចបង្កវិនាសកម្ម​ធំធេង​ដល់​មនុស្ស​ជាតិ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អគ្គលេខាធិការ UN ព្រមាន៖ ការវាយប្រហារ​ទ្រង់ទ្រាយធំ​ នឹងផ្ទុះឡើងក្នុងខេត្ត Idlib របស់​ស៊ីរី ដែល​អាចបង្កវិនាសកម្ម​ធំធេង​ដល់​មនុស្ស​ជាតិ!

30/08/2018
(យូអិន)៖ អគ្គលេខាធិការ​នៃអង្គការសហប្រជាជាតិ​លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានបង្ហាញក្តី​ព្រួយបារម្ភយ៉ាងជ្រាលជ្រៅ​ថា វាយប្រហារ​យោធាទ្រង់ទ្រាយ​នៅក្នុងខេត្ត Idlib នៃប្រទេស​ស៊ីរី​អាចនឹងបង្ក​ឲ្យមានគ្រោះមហន្តរាយមនុស្សជាតិ ហើយ​លោក​បានទទូចឲ្យភាគី​ទាំង​អស់ ជួយគ្នាថែរក្សា​តំបន់កាត់បន្ថយភាពតាន​តឹង ​តែមួយចុងក្រោយនេះ​នៅស៊ីរី។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី ទីភ្នាក់ងារ​​​ព័ត៌មានចិន​ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។
អ្នកនាំពាក្យ​​របស់លោក Guterres បានឲ្យដឹងថា ប្រមុខដឹកនាំស្ថាប័ន UN មានក្តីកង្វល់​យ៉ាងខ្លាំងក្រៃលែង អំពីការកើនឡើងហានិភ័យ​នៃ​គ្រោះ​មហន្តរាយ​មនុស្សជាតិ នៅក្នុងការផ្ទុះប្រតិបត្តិការយោធាទ្រង់ទ្រាយធំ នៅខេត្ត Idlib របស់ស៊ីរី ហើយ​លោក Guterres ជាថ្មីម្តងទៀត​បានសង្កត់ធ្ងន់ថា រាល់ការប្រើប្រាស់​អាវុធគីមី គឺមិនអាចទទួល​យកបានជា​ដាច់ខាត។ បន្ថែមពីនេះ​លោក Guterres ​បានអំពាវនាវឲ្យរដ្ឋាភិបាល​ស៊ីរី និងគ្រប់ភាគីពាក់ព័ន្ធ​ទាំងឡាយ​​មានការអត់ធ្មត់ និង​ផ្តល់អាទិភាព​ចម្បង​ចំពោះ​កិច្ចការពារ​​ជនស៊ីវិល។​
គួរជម្រាបថា សេចក្តីថ្លែងការណ៍របស់​​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ ត្រូវបានធ្វើឡើង​ក្រោយពីមានសេចក្តីរាយការណ៍​ព័ត៌​មាន នាពេលកន្លងមកនេះ អំពីគម្រោងវាយប្រហារ​ដោយអាវុធ​​គីមី ដែលត្រូវគេ​ចោទប្រកាន់ថា ត្រៀមធ្វើឡើង​ដោយ​រដ្ឋាភិបាល​ស៊ីរី ដើម្បីបង្កឲ្យមានការឆ្លើយ​តបផ្នែកយោធា ពីសំណាក់​សម្ព័ន្ធមិត្ត​ចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក ដែលធ្លាប់បាន​វាយ​ប្រហារ​​​​ទៅលើស៊ីរី កាលពីលើកមុន ដោយសារតែការសង្ស័យ​ជុំវិញការប្រើប្រាស់​អាវុធគីមី៕