រដ្ឋមន្រ្តីការបរទេសកម្ពុជា កំពុងបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី ដើម្បីពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការប្រទេសទាំងពីរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋមន្រ្តីការបរទេសកម្ពុជា កំពុងបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី ដើម្បីពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការប្រទេសទាំងពីរ

30/08/2018
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់​ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចាក់ចេញពីកម្ពុជាកាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ដើម្បីបំពេញទស្សនកិច្ច៣ថ្ងៃ នៅប្រទេសសិង្ហបុរី ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ។

ទស្សនកិច្ចនេះ ធ្វើឡើងចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់ លោក Vivian Balakrishnan រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសិង្ហបុរី។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ត្រូវជួបសម្ដែងការគួរសមជាមួយ លោក លី សៀន លុង នាយករដ្ឋមន្ដ្រីសិង្ហបុរី។ បន្ថែមពីនេះ ប្រមុខការទូតកម្ពុជា ត្រូវជួបប្រជុំទ្វេភាគីជាមួយ លោក វីវៀន បាឡាក់គ្រីស្ដ្សណាន់ ដោយពិភាក្សាអំពីវិស័យជាច្រើន នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្ដូរយោបល់ផងដែរ អំពីបញ្ហាតំបន់ និងអន្ដរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ មានគោលបំណងពង្រឹងបន្ថែមទៀត នូវចំណងទាក់ទងទ្វេភាគី និងរិះរកវិស័យថ្មីៗទៀត ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ សំដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ៕​