សម្តេចតេជោ ហ៊ុន សែន ស្នើសុំអាជ្ញាធរបន្តចុះជួយបងប្អូនរងគ្រោះដោយទឹកជំនន់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ស្នើសុំអាជ្ញាធរបន្តចុះជួយបងប្អូនរងគ្រោះដោយទឹកជំនន់

29/08/2018
(ភ្នំពេញ)៖ នៅព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសុំអោយអាជ្ញាធរពាក់ព័ន្ឋទាំងអស់ ព្រមទាំងកងទ័ពជាតិគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ចុះជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ ទាំងជំនន់មេគង្គ និងជំនន់ទឹកភ្លៀង ។
ជាមួយគ្នានោះក្រសួងសុខាភិបាលត្រូវបន្តតាមដានយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋ ជាពិសេសត្រូវយកចិត្តទុកដាក់ពិនិត្យនិងផ្តល់នូវសេវាសុខាភិបាលតាមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនានាអោយបានដិតដល់។ ទន្ទឹមនឹងនោះដែរ ក្រសួងកសិកម្មក៏ត្រូវធ្វើសកម្មភាពដូចជា ការចុះស្រោចស្រង់ស្រូវដំណាំរបស់ប្រជាកសិករ និងផ្តល់ជូននូវពូជស្រូវសំរាប់បងប្អូនបង្កបង្កើតផលឡើងវិញនៅពេលទឹកស្រក៕