សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍គណបក្សនយោបាយចំនួន២ផ្សេងទៀត ដែលចង់ចូលរួមក្នុង «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍គណបក្សនយោបាយចំនួន២ផ្សេងទៀត ដែលចង់ចូលរួមក្នុង «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់»

29/08/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសស្វាគមន៍ចំពោះគណបក្សនយោបាយចំនួន២ទៀត ដែលចង់ចូលរួមជាមួយ «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» ដែលបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ប៉ុន្តែសម្រេចទាមទារឱ្យគណបក្សនយោបាយទាំងនោះ សរសេរលិខិតស្នើសុំមករាជរដ្ឋាភិបាល ដោយមិនត្រូវប្រកាសត្រឹមសារព័ត៌មាននោះទេ។

ការប្រកាសជំហររបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនាឱកាសដែលសម្តេចអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជាង១ម៉ឺននាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សមាតុភូមិយើង បានបង្ហាញពីបំណងតាមរយៈសារព័ត៌មានក្នុងស្រុក ក្នុងការចូលរួមពិគ្រោះ និងផ្តល់យោបល់ជាមួយរាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំស្វាគមន៍ជានិច្ច ប៉ុន្តែមិនត្រូវប្រើត្រឹមសារព័ត៌មាននោះទេ ពេលដែលគណៈរដ្ឋមន្រ្តីស្នើអញ្ជើញគណបក្សនានា គឺប្រើលិខិតផ្លូវការ ដូច្នេះអ្នកត្រូវស្នើលិខិតផ្លូវការ សុំផ្លូវការមកនាយករដ្ឋមន្រ្តីនៅពេលប្រជុំ»

សម្តេចបានបន្តថា «បើសិនជាបក្សនយោបាយ២ផ្សេងទៀត ចង់ចូលរួមការប្រជុំផ្តល់មតិ ធ្វើលិខិតឱ្យបានត្រឹមត្រូវ មិនអាចនិយាយត្រឹមតែលើសារព័ត៌មាននោះទេ។ នេះមិនមែនជាវិធីដំណើរការរដ្ឋបាលរបស់រាជរដ្ឋាភិបាល។ ហើយក្នុងព្រះរាជក្រឹត្យដោយថ្ងៃនោះខ្ញុំបាននិយាយថា ត្រូវឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយមានាករយល់ព្រមពីនាយករដ្ឋមន្រ្តី មិនអាចប្រកាសថាចង់ចូលគឺចូល ដោយគ្មានការអនុញ្ញាតពីនាយករដ្ឋមន្រ្តីទេ ខ្ញុំត្រូវពិនិត្យលក្ខណៈសម្បត្តិ គណបក្សហ្នឹងថាមានគុណសម្បត្តិគ្រប់គ្រាន់ឬទេ»«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់»

សូមបញ្ជាក់ថា ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត  នៅចំពោះមុខប្រធានគណបក្សនយោបាយទាំង១៦ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសដល់គណបក្សនយោបាយក្រៅរដ្ឋសភាទាំងនោះ ចូលរួមបម្រើជាតិ។
សមាសភាពនៃ «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» ត្រូវបានជ្រើសចេញពីគណបក្សនយោបាយចំនួន១៦ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះចំនួន២រូប ដែលប្រធានគណបក្ស ហៅថាជា «ប្រធានប្រតិភូ» និងអនុប្រធាន ឬអគ្គលេខាធិការនៃគណបក្ស ហៅថា «អនុប្រធានប្រតិភូ»

«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» គឺជាយន្ដការថ្មីមួយទៀត ដើម្បីចូលរួមឆ្លើយតបនឹងផ្ដល់ផលប្រយោជន៍ប្រជាពលរដ្ឋទាំងមូល ដែលវាមិនមែនជាផ្ដល់ ប្រយោជន៍របស់រាជរដ្ឋាភិបាលនោះឡើយ ហើយប្រធានគណបក្សនយោបាយទាំងអស់ ដែលចូលរួមកិច្ចពិគ្រោះយោបល់នោះ ក៏បានប្រកាសគាំទ្រទាំងស្រុងចំពោះគំនិតផ្ដួចផ្តើមនេះផងដែរ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី គណបក្សនយោបាយចំនួន៤ផ្សេងទៀត ពុំចូលរួមជាមួយនឹងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះនៅឡើយ ក្នុងនោះរួមមាន៖
១៖ គណបក្សមាតុភូមិយើង
២៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
៣៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងទី៤៖ គណបក្សខ្មែរឈប់ក្រ៕