ក្តៅគគុក! រុស្ស៊ីព្រលះអាមេរិកដោយមិនសម្ចៃមាត់ក្នុងកិច្ចប្រជុំ UN និងចោទថា អាមេរិក​កំពុងជញ្ជក់យកធនធានធម្មជាតិស៊ីរី... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្តៅគគុក! រុស្ស៊ីព្រលះអាមេរិកដោយមិនសម្ចៃមាត់ក្នុងកិច្ចប្រជុំ UN និងចោទថា អាមេរិក​កំពុងជញ្ជក់យកធនធានធម្មជាតិស៊ីរី...

29/08/2018
(ញូយ៉ក)៖ អគ្គរដ្ឋទូតរុស្ស៊ី​ប្រចាំអង្គការ​សហប្រជាជាតិ (UN) ​លោក វ៉ាស៊ីលី ណេប៊ិនស្យ៉ា (V​assily Nebenzia) បានចោទប្រកាន់​សហរដ្ឋអាមេរិក​ថា កំពុងអនុវត្តន៍គោលនយោបាយ​អាណានិគម ក្នុងចេតនា​បំបែកបំបាក់ និងរូបអូសយកធនធាន​ធម្មជាតិ​របស់ប្រទេស​ស៊ីរី។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។
លោក V​assily Nebenzia ធ្វើការកត់​សម្គាល់​បែបនេះ នៅក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សា​សនិ្តសុខ UN​ នៅថ្ងៃអង្គារ​សប្ដាហ៍​នេះ (ម៉ោង នៅក្នុង​ទីក្រុង​ញូយ៉ក)។ ថ្លែងនា​ឱកាស​នោះ អ្នកតំណាង​រុស្ស៊ីរូបនេះ បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក​បាននិង​កំពុងបន្ត​អនុវត្តន៍នយោបាយ​អាណានិគម​ ក្នុងចេតនា​បំបែកបំបាក់​ប្រទេសស៊ីរី... ហើយវា​រឹតតែច្បាស់​ទៅទៀតគឺថា ក្រុមចំរុះ​អន្តរជាតិ​ដឹកនាំ​ដោយសហរដ្ឋអាមេរិកកំពុង​បង្កើតរដ្ឋាភិបាល​រណបមួយ ក្នុងគោលដៅ​ពង្រីកឥទ្ធិពលរបស់ខ្លួន​នៅក្នុងតំបន់ និងដើម្បីងាយ​ស្រួល​គ្រប់គ្រងទឹកដី ព្រមទាំងរឹប​អូសយកធនធាន​ធម្មជាតិ​របស់ស៊ីរី»
គួរជម្រាបថា នៅចំពោះមុខក្រុមប្រឹក្សា​សន្តិសុខ លោក Nebenzia ក៏បាន​រិះគន់​យ៉ាង​ខ្លាំងលើសកម្មភាព​របស់ទីក្រុង​វ៉ាស៊ីនតោន នៅក្នុងសង្រ្គាម​ស៊ីរីផងដែរ ជាមួយការ​អះអាងថា ទីក្រុងម៉ូស្គូ​កំពុងមាន​ការព្រួយបារម្ភយ៉ាងខ្លាំង​ ទាក់ទិននឹងការ​ប្រើប្រាស់​អាវុធគីមី ប្រឆាំងជន​ស៊ីវិលស៊ីរី ដែលអាចត្រូវបាន​សហរដ្ឋអាមេរិក និងលោកខាងលិច​ប្រើវាជាលេសបើកការវាយប្រហារ​ជាថ្មីលើរដ្ឋាភិបាល ទីក្រុង​ដាម៉ាស់៕