លោក ដូណាល់ ត្រាំ ទប់ចិត្តមិន​បានក៏ចេញ​មុខព្រលះ Google, Facebook និង Twitter ដោយ​ចោទថា ក្រុមហ៊ុនទាំងនេះលើកស្ទួយ​តែព័ត៌មានអាក្រក់ៗ​ពី​លោក! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ ទប់ចិត្តមិន​បានក៏ចេញ​មុខព្រលះ Google, Facebook និង Twitter ដោយ​ចោទថា ក្រុមហ៊ុនទាំងនេះលើកស្ទួយ​តែព័ត៌មានអាក្រក់ៗ​ពី​លោក!

29/08/2018
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ បានព្រមាន​ក៏ដូចជាចោទប្រកាន់​ផងដែរថា ក្រុមហ៊ុន Google, Facebook ​និង Twitter មានភាពលម្អៀង​ខាងនយោបាយ តាមរយៈការលើក​កម្ពស់តែព័ត៌មានមានភាព​អវិជ្ជមានប្រឆាំង​នឹងរូបលោកដូចជា​ការចុះផ្សាយ​របស់ CNN នាពេល​កន្លងមក។ នេះបើតាម​​ការចេញផ្សាយដោយ​ទីភ្នាក់ងារ​​សារព័ត៌មាន Reuters​ នៅព្រឹកថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ បានគូស​បញ្ជាក់លើ T​witter នៅថ្ងៃអង្គារ​សប្ដាហ៍នេះ​យ៉ាងដូច្នេះថា «ក្រុមហ៊ុន Google ពិតជា​កំពុងទាញ ប្រយោជន៍ពី​ប្រជាជនរបស់​យើង... ហើយជាការ​ពិតណាស់ Google Facebook និង Twitter ពួកគេកំពុង​បង្កបញ្ហា​ជាពិសេសគឺ ការលើកកម្ពស់​តែព័ត៌មានមានភាព​អវិជ្ជមានប្រឆាំងតែ​នឹងរូបខ្ញុំ ដូចជាអ្វីដែល CNN ធ្លាប់បានធ្វើ​ហើយដែលនេះ​ គឺជាការអនុវត្ត​ខុសច្បាប់... ដូច្នេះហើយ​ពួកគេគួរតែ​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ មិនបានបង្ហាញ​ភស្ដុតាងដើម្បីការពារ​ការលើកឡើងរបស់​លោកឡើយ ខណៈក្រុមហ៊ុន Google បានច្រានចោល​ការចោទប្រកាន់របស់​លោក ត្រាំ រីឯ Facebook និង Twitter ក៏មិនទាន់ធ្វើការ​អត្ថាធិប្បាយអ្វីនៅ​ឡើយ​នោះដែរ៕