(ប្រទេសរុស្ស៊ី)៖ មេដឹកនាំប្រឆាំងរុស្ស៊ីសំខាន់លោកអាឡិច សីណាវ៉ាល់នី កាលពីថ្ងៃទី២៧ សីហា ត្រូវកាត់ទោសនៅក្រុងមូស្គូ ដាក់គុក៣០ថ្ងៃពីបទធ្វើបាតុកម្មដោយគ្មានការអនុញ្ញាតកាលពីខែមករា។
បើតាមចៅក្រមលោកអាឡិច សីស្តេក្លីអេវ បានថ្លែងឱ្យដឹងថា លោកណាវ៉ាល់នី មានទោសពីបទរំលោភបំពានច្បាប់យោងតាមមាត្រា២០.២ នៃច្បាប់ព្រហ្មទណ្ឌ ហើយត្រូវកាត់ទោសឲ្យជាប់ឃុំឃាំងរដ្ឋបាលរយៈពេល៣០ថ្ងៃ។
គួររំលឹកថា កាលពីថ្ងៃទី២៥ សីហា មេដឹកនាំប្រឆាំងរូបនេះ ត្រូវចាប់ខ្លួននៅមុខផ្ទះរបស់គេនាទីក្រុងមូស្គូ ហើយនាំទៅកាន់ប៉ុស្តិ៍ប៉ូលិស បន្ទាប់មកបញ្ជូនទៅមន្ទីរពេទ្យដោយសារបាក់ម្រាមដៃពេលចាប់ខ្លួន។
នៅក្នុងសវនាការលោកណាវ៉ាល់នី បាននិយាយថា នេះជានីតិវិធីដ៏ចម្លែកជាមួយទិសដៅតែមួយគត់ រារាំងខ្ញុំមិនឲ្យទៅចូលរួមក្នុងការរៀបចំរលកនៃការតវ៉ាជាតិមួយប្រឆាំងការតម្លើងអាយុចូលនិវត្តន៍៕
