លោកត្រាំ និងលោក អាបេ សន្យាតាមទូរស័ព្ទថានឹងបន្តដាក់ទណ្ឌកម្មលើកូរ៉េខាងជើង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោកត្រាំ និងលោក អាបេ សន្យាតាមទូរស័ព្ទថានឹងបន្តដាក់ទណ្ឌកម្មលើកូរ៉េខាងជើង

23/08/2018
(វ៉ាស៊ីនតោន)៖ សេតវិមាន បានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជជែកគ្នាតាមទូរស័ព្ទ នៅថ្ងៃពុធសប្ដាហ៍ នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ​ អាបេ ស្ដីពីកូរ៉េខាងជើង និងជំនួបរវាងអ្នកទាំងពីរនៅឯ មហាសន្និបាតអង្គការសហប្រជាជាតិ នៅខែកញ្ញាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។
អ្នកនំាពាក្យសេតវិមាន លោកស្រី Sarah Sanders បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយដូច្នេះថា៖«លោក ប្រធានាធិបតីត្រាំ និងលោកនាយករដ្ឋមន្រ្តីអាបេ បានពិភាក្សាគ្នាពីកូរ៉េខាងជើង និងជំនួបរវាងអ្នកទាំងពីរនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ...ហើយនៅក្នុងកិច្ចសន្ទនានោះ មេដឹកនាំទាំងពីរក៏បានប្ដេជ្ញាចិត្តផងដែរថានឹងបន្តការដាក់ទណ្ឌកម្មអតិបរាម៉ាប្រឆាំងនឹងកូរ៉េខាងជើង»។
សូមជម្រាបថា កាលពីថ្ងៃចន្ទ លោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាថ្មីម្ដងទៀត ហើយថាលោកពិតជាមានជំនឿថាទីក្រុងព្យុងយ៉ាង បាននិងកំពុងចាត់វិធានការនានាៗក្នុងការរំសាយអាវុធ នុយក្លេអ៊ែរ បើទោះជាអ្នកជំនាញអន្តរជាតិអះអាងថាទីក្រុងព្យុងយ៉ាង មិនបានធ្វើអ្វីទាល់តែសោះក៏ដោយ៕