លោក ឌូតឺតេ កំពុងពិចារណាឈប់ប្រើស្មាតហ្វូន ព្រោះខ្លាច CIA អាមេរិកតាមសម្លាប់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ឌូតឺតេ កំពុងពិចារណាឈប់ប្រើស្មាតហ្វូន ព្រោះខ្លាច CIA អាមេរិកតាមសម្លាប់

22/08/2018
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូតឺតេ បាននិយាយថាលោកកំពុងពិចារណាឈប់ប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូន ដោយសារតែព្រួយបារម្ភខ្លាចក្រែងទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA លួចស្ដាប់កិច្ចសន្ទនា ហើយប្រើប្រាស់ព័ត៌មានផ្ទាល់ ខ្លួនដើម្បីសម្លាប់រូបលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។
ថ្លែង​នៅក្នុងសុន្ទរកថាមួយក្នុងទីក្រុង Cebu នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ឌូតឺតេ បានគូសបញ្ជាក់ដូច្នេះថា៖«ខ្ញុំដឹងថាសហរដ្ឋអាមេរិកកំពុងលួចស្ដាប់ ហើយខ្ញុំប្រាកដណាស់ថា CIA អាចនឹងសម្លាប់ខ្ញុំ»។ ដោយឡែក ដើម្បីទប់ស្កាត់ការលួចស្ដាប់ កិច្ចសន្ទនាពីជនទីបី ដែលលោកផ្ទាល់គិតថាក្រៅតែពីសហរដ្ឋអាមេរិក អាចជាចិន រុស្ស៊ី អ៊ីស្រាអែល ឬក៏ឥណ្ឌូណេស៊ី ប្រធានាធិបតី ហ្វីលីពីនវ័យ៧៣ឆ្នាំរូបនេះ បានអះអាងថាលោកកំពុងពិចារណាឈប់ប្រើប្រាស់ស្មាតហ្វូន ហើយងាកទៅប្រើទូរស័ព្ទដៃធម្មតា ជំនួសវិញ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយដែលលោក ឌូតឺតេ ចោទថា CIA មានបំណងសម្លាប់រូបលោក ប៉ុន្តែលោកមិនដែល បង្ហាញភស្ដុតាងណាមួយដើម្បីការពារការអះអាងរបស់ខ្លូននោះទេ៕