ព្យុះទីហ្វុង ធ្វើឲ្យរាំងស្ទះគម្រោងធ្វើសមយុទ្ធយោធារួមគ្នារវាង ជប៉ុននិងចក្រភពអង់គ្លេស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្យុះទីហ្វុង ធ្វើឲ្យរាំងស្ទះគម្រោងធ្វើសមយុទ្ធយោធារួមគ្នារវាង ជប៉ុននិងចក្រភពអង់គ្លេស

22/08/2018
(តូក្យូ)៖ ជប៉ុននិងចក្រភពអង់គ្លេស បានសម្រេចលុបចោលគម្រោងសមយុទ្ធយោធារួមគ្នា ទាក់ទិននឹងការហ្វឹកហាត់ចល័តទ័ពវាយ​លុក លើតំបន់ឆ្នេរសមុទ្រពីនាវាផ្ទុកយានដឹកជញ្ជូនផ្លូវសមុទ្រ HMS Albion របស់អង់គ្លេស នៅថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការ​ផ្សាយចេញពីសារព័ត៌មាន ​Channel News Asia នៅព្រឹករសៀលថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។​
សេចក្តីប្រកាសលុបចោលគម្រោងធ្វើសមយុទ្ធនេះ ត្រូវបានធ្វើឡើង ដោយ​​ស្ថានទូតអង់គ្លេសប្រចាំនៅជប៉ុន និងក្រសួងការពារជាតិ​ជប៉ុន។ នាវា Albion បានធ្វើប្រតិបត្តិការនៅក្នុងនិងក្បែរដែនសមុទ្រជប៉ុន អស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ ដោយនាពេលកន្លងមកនេះ បានធ្វើការល្បាតដែនសមុទ្រ​ដើម្បីជួយពង្រឹង​ការអនុវត្តន៍ទណ្ឌកម្ម​​របស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើងខណៈ​អង់គ្លេស​កំពុង​ព្យាយាមពង្រឹង​ទំនាក់ទំនងការពារជាតិជាមួយជប៉ុន ស្របពេលដែលខ្លួនត្រៀមដើរចាកចេញពីសហភាពអឺរ៉ុប។
គួរជម្រាបថា ទីក្រុងឡុងដ៍​កំពុងអន្ទះសារ​ចង់បង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់មួយ ដែល​ជាកម្លាំងរុញច្រាន​កំណើនសេដ្ឋកិច្ចពិភព​លោក ខណៈ​ទីក្រុងតូក្យូចង់ពង្រីកទំនាក់ទំនងនៃវិស័យយោធាជាមួយបណ្តាប្រទេស ក្រៅពីសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាសហរដ្ឋអាមេរិកជាដើម ខណៈខ្លួនកំពុងប្រឈមមុខនឹងការកើនឡើងនៃឥទ្ធិពលយោធារបស់ចិន៕