អតីតប្រធានយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ត្រូវបានតុលាការផ្ដន្ទាទោសពីបទក្លែងបន្លំពន្ធ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អតីតប្រធានយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ត្រូវបានតុលាការផ្ដន្ទាទោសពីបទក្លែងបន្លំពន្ធ

22/08/2018
(វ៉ាស៊ីនតោន)៖ អតីតប្រធានយុទ្ធនាការឃោសនាបោះឆ្នោត របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោក Paul Manafort ត្រូវបានតុលាការរកឃើញថាបានប្រព្រឹត្តបទល្មើសចំនួន០៨ករណី ក្នុងនោះរួមមានទាំងការក្លែងបន្លំពន្ធ ​និងធនាគារ។ ប៉ុន្តែទន្ទឹមគ្នា តុលាការមិនទាន់បានចេញសាលក្រមផ្ដន្ទាទោសរូបលោកលើបទចោទចំនួន១០ ដទៃទៀត នៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។
ការផ្តន្ទាទោសលោក Manafort ធ្វើឡើងដោយតុលាការក្នុងទីក្រុង Alexandria នៃរដ្ឋ Virginia អាចនិយាយបានថាគឺជាជ័យជម្នះ លើកដំបូងរបស់រដ្ឋអាជ្ញាពិសេសអាមេរិក លោក Robert Mueller ក្នុងការស៊ើបអង្កេតជុំវិញការលូកដៃរបស់រុស្ស៊ីចូលក្នុងកិច្ចការ បោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ បើទោះជាពុំមានការចោទប្រកាន់ថាអតីតប្រធានយុទ្ធនាការឃោសនាបោះឆ្នោតរូបនេះមាន ជាប់ពាក់ព័ន្ធនឹងរុស្ស៊ីក៏ដោយ។
គួរបញ្ជាក់ថា ការផ្ដន្ទាទោសលោក Manafort គឺធ្វើឡើងកាលពីថ្ងៃអង្គារ (ម៉ោងនៅអាមេរិក) ពោលគឺចំថ្ងៃតែមួយ ដែលអតីតមេធាវី ផ្ទាល់ខ្លួនម្នាក់របស់លោក ដូណាល់ ត្រាំ គឺលោក Michael Cohen បានសារភាពថាលោកត្រាំ គឺជាអ្នកបញ្ជាឱ្យលោកចំណាយ លុយរាប់សែនដុល្លារ ដើម្បីបិទបាំងរឿងអាស្រូវផ្លូវភេទរបស់លោក។ ម្យ៉ាងវិញទៀត បើតាមបទចោទចំនួនពីរលើករណីក្លែងបន្លំ ធនាគារ អាចឱ្យលោក Manafort ជាប់ពន្ធនាគាររហូតដល់ទៅ៣០ឆ្នាំ។ ប៉ុន្តែអ្នកជំនាញខ្លះថាលោកនឹងត្រូវជាប់ពន្ធនាគារ១០ឆ្នាំ ប៉ុណ្ណោះ ខណៈកាលបរិច្ឆេកផ្ដន្ទាទោសមិនទាន់ត្រូវកំណត់នោះទេ៕