អ្នកសង្កេតការណ៍អាមេរិក វាយតម្លៃខ្ពស់ចំពោះការប្រឡងបាក់ឌុបឆ្នាំ២០១៨ថា តឹងរ៉ឹង និងយុត្តិធម៌ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នកសង្កេតការណ៍អាមេរិក វាយតម្លៃខ្ពស់ចំពោះការប្រឡងបាក់ឌុបឆ្នាំ២០១៨ថា តឹងរ៉ឹង និងយុត្តិធម៌

22/08/2018
(ភ្នំពេញ)៖ អ្នកសង្កេតការណ៍ជាជនជាតិអាមេរិក របស់អង្គភាពប្រឆាំងអំពើពុករលួយចំនួន៤នាក់ ដែលបានដាក់ពាក្យ​ធ្វើជាអ្នកសង្កេតការណ៍នៅមណ្ឌលវិទ្យាល័យឥន្ទ្រទេវី រាជធានីភ្នំពេញ បានវាយតម្លៃខ្ពស់ ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨ ថា «ការប្រឡងនេះ តឹងរ៉ឹង និងយុត្តិធម៌»។ នេះបើយោងតាម Facebook ផ្លូវការ របស់អង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ។
អង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា អ្នកសង្កេតការណ៍ ACU ៤នាក់ជាបរទេស បានសង្កេតការណ៍ច្រើនឆ្នាំមកហើយ មិនតែប៉ុណ្ណោះ នៅខែមេសា ឆ្នាំ២០១៨នេះ ពួគគាត់ក៏បានទៅសង្កេតការណ៍ប្រឡងនៅហ្វីលីពិនផងដែរ។
ថ្លែងនៅលើ Facebook ផ្លូវការរបស់ខ្លួនលោក Casey Barnett ក៏បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអបអរសាទរក្រសួងអប់រំ អំពីការកែទម្រង់ជោគជ័យ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ។ ឆ្នាំនេះខ្ញុំបានសង្កេតឃើញការប្រឡងពីដើមដល់ចប់។ មិនត្រឹមតែជាការប្រឡងតឹងរឹង និងយុត្តិធម៌នោះទេ ប៉ុន្តែសិស្សបានគ្រប់គ្រងខ្លួនឯង ហើយផ្តោតលើការងាររបស់ពួកគេ។ នេះគឺជារលកសង្គមដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ អស់រយៈពេលជាច្រើនឆ្នាំទៅមុខ»
សូមជម្រាបថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប១១៧,០៦១នាក់ និងមានមណ្ឌលប្រឡងចំនួន១៩៥មណ្ឌល ដែលត្រូបានចែកចេញជា ៤៧៦១បន្ទប់ នៅរាជធានី-ខេត្តទាំង២៥។ ដើម្បីធានាឲ្យការប្រឡងប្រព្រឹត្តដោយល្អប្រសើរនោះ ក្រសួងបានប្រើប្រាស់គណៈមេប្រយោគចំនួន៣១,១០៨នាក់ ចែកចេញពីរផ្នែក គឺដំណាក់សំណេរចំនួន១៥,៨០០នាក់ និងដំណាក់កាលអត្រាកំណែ ១៤,៤០០នាក់ និងមានការចូលរួមពិនិត្យការប្រលងពីអ្នកសង្កេតការណ៍មកពី អង្គភាពប្រឆាំងអំពើពុករលួយជិត៦ពាន់នាក់ផងដែរ៕