ខ្មាន់កាំភ្លើងម្នាក់បើកការបាញ់រះលើស្ថានទូតអាមេរិក ប្រចាំប្រទេសតួកគី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ខ្មាន់កាំភ្លើងម្នាក់បើកការបាញ់រះលើស្ថានទូតអាមេរិក ប្រចាំប្រទេសតួកគី

20/08/2018
(អង់ការ៉ា)៖ ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើកការបាញ់រះលើស្ថានទូតអាមេរិក ប្រចាំទីក្រុងអង់ការ៉ា ប្រទេសតួកគី នៅថ្ងៃចន្ទនេះ​ (ម៉ោងនៅក្នុងតំបន់) ចេញពីរថយន្ដមួយគ្រឿង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Russian Today នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។
ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍លម្អិតបន្ថែមនៅឡើយទេ ខណៈប៉ូលិសតួកគីកំពុងតាមចាប់ជនសង្ស័យ។ គួរបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារនេះកើតមានឡើងនៅចំពេល តួកគី និងសហរដ្ឋអាមេរិក កំពុងមានភាពតានតឹងនឹងគ្នាទាំងផ្នែកការទូត និងពាណិជ្ជកម្ម ដោយសារតែការចាប់ឃុំខ្លួនអាចារ្យគ្រឹស្ដសាសនាអាមេរិកម្នាក់ ដោយអាជ្ញាធរតួកគី៕