ទឹកទន្លេមេគង្គលើ ទាំងខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម បានកើនឡើងដល់កម្រិតដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្នហើយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទឹកទន្លេមេគង្គលើ ទាំងខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម បានកើនឡើងដល់កម្រិតដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្នហើយ!

20/08/2018
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក ប្រចាំថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមាន ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល, ស្ថានីយទន្លេសាប -ព្រែកក្តាម និងបឹងទន្លេសាប-កំពង់លួង។
ក្នុងនោះដែរ ក្រសួងធនធានទឹកបានបញ្ជាក់ថា ទឹកទន្លេមេគង្គលើ ទាំងខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម បានកើនឡើងដល់កម្រិតដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្នហើយ ។