គ្រោះធម្មជាតិ​រញ្ជួយផែនដី​កម្រិត «៦.០រ៉ិចទ័រ» វាយប្រហារ​ប្រទេស​កូស្តារីកា! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះធម្មជាតិ​រញ្ជួយផែនដី​កម្រិត «៦.០រ៉ិចទ័រ» វាយប្រហារ​ប្រទេស​កូស្តារីកា!

18/08/2018
(កូស្តារីកា)៖ គ្រោះធម្មជាតិ​រញ្ជួយដីដ៏កក្រើក​កម្រិត ៦.០រ៉ិចទ័រ បានវាយប្រហារ​ប្រទេសដី​កោះកូស្តារីកា នៃសមុទ្រការីបៀន​កាលពីវេលាម៉ោង ៥៖២៣នាទីល្ងាចថ្ងៃ​សុក្រ (ម៉ោងនៅ​អាមេរិកកណ្តាល) ត្រូវហ្នឹង​ម៉ោង ២៣៖២២នាទីយប់ (ម៉ោងសកល)។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨។
គ្រោះរញ្ជួយដី​ខាងលើនេះ ត្រូវបានទីភ្នាក់ងារ​ស្ទាបស្ទង់ភូមិសាស្ត្រ​អាមេរិក USGS ឲ្យ​ដឹងថា បានញ័រចេញពី​ក្នុងជម្រៅ​ដី ១៩.១គីឡូម៉ែត្រ ស្ថិតនៅ​ភាគខាងជើង​ចម្ងាយ ១៥គីឡូម៉ែត្រ ពីទីក្រុង​ហ្គោលហ្វីតូ​ (Golfito) នៃប្រទេស​កូស្តារីកា។ សម្រាប់​គ្រោះមហន្តរាយ​នានា ដែលអាចបង្ក​ឡើងដោយគ្រោះរញ្ជួយដីកម្រិត​បង្គួរនេះ នៅមិនទាន់មាន​ការបញ្ជាក់នោះ​ឡើយ៕