សម្តេចតេជោ ហ៊ុន​សែន ប្តេជ្ញាបម្រើប្រជាពលរដ្ឋមិនឱ្យខកបំណង និងបន្តអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើន ក្រោយទទួលការចាត់តាំងពីព្រះមហាក្សត្រ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន​សែន ប្តេជ្ញាបម្រើប្រជាពលរដ្ឋមិនឱ្យខកបំណង និងបន្តអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើន ក្រោយទទួលការចាត់តាំងពីព្រះមហាក្សត្រ

18/08/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ បានប្តេជ្ញាបម្រើប្រជាពលរដ្ឋមិនឱ្យខកបំណង និងបន្តខិតខំអភិវឌ្ឍកម្ពុជា នៅក្នុងអាណត្តិថ្មីនេះឱ្យកាន់តែរីកចម្រើនថែមទៀត ក្រោយពីទទួលបានការត្រាស់បង្គាប់ចាត់តាំងពីព្រះមហាក្សត្រ។

ថ្លែងសារតាមបណ្តាញសង្គម Faceook សម្តេចតេជោ ហ៊ុន​សែន បានអះអាងយ៉ាងដូច្នេះថា៖ «ខ្ញុំប្តេជ្ញាបម្រើបងប្អូនប្រជាពលរដ្ឋមិនឱ្យខកបំណងឡើយ ហើយនឹងបន្តខិតខំកសាងអភិវឌ្ឍន៍ ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនទៅមុខ។ បងប្អូនត្រូវចងចាំថាគណបក្សប្រជាជនកម្ពុជា គឺជារបស់យើងទាំងអស់គ្នា ហើយជ័យជំនៈរបស់គណបក្សប្រជាជន គឺជាជោគជ័យរួមរបស់កម្ពុជាទាំងមូល។ សូមជូនពរបងប្អូនបានសប្បាយរីករាយជួបជុំក្រុមគ្រួសារ នៅថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា»
សូមជម្រាបថា នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិថ្មី បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានឈ្នះក្នុងការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី។ សម្តេចតេជោ ហ៊ុន សែន គឺជាបេក្ខជននាយករដ្ឋមន្រ្តី​តែមួយគត់របស់គណបក្សកាន់អំណាចមួយនេះ។

មាត្រា២នៃព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ គឺបានត្រាស់បង្គាប់ឲ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា មានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។

ទោះជាយ៉ាងនេះក្តី រដ្ឋសភាថ្មី នឹងបើកកិច្ចប្រជុំលើកដំបូង នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ហើយរាជរដ្ឋាភិបាលថ្មី នឹងត្រូវបង្កើតឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ៕