ទោះ សតិ មិន គ្រប់ ក៏ មិន លើកលែង រំលោភ នាងរហូត មាន ផ្ទៃពោះ ៦ ខែ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទោះ សតិ មិន គ្រប់ ក៏ មិន លើកលែង រំលោភ នាងរហូត មាន ផ្ទៃពោះ ៦ ខែ

17/08/2018
ខេត្តកំពត៖ នារី ក្រមុំ ម្នាក់ ដោយសារ មាន បញ្ហា ខាង សតិ ស្មារតី មិន ប្រក្រតី ចេះ តែ ដើរហើរ បាត់ ៗ ពី ផ្ទះ រហូត ត្រូវ ប្រុស ព្រាន ល្មោភកាម មិន ស្គាល់ មុខ ល្បួង ចាប់រំលោភ រហូត ដល់ នាង មាន ផ្ទៃពោះ ៦ ខែ ទើប បែកធ្លាយ ដឹង ដល់ ក្រុម គ្រួសារ ប៉ុន្តែ មិន អាច ដាក់ ពាក្យបណ្តឹង វែកមុខ ជនសង្ស័យ បាន នោះ ទេ ដោយសារ តែ នារី រង គ្រោះ និយាយ មិនដឹង ខុស ត្រូវ ។

នារី ក្រមុំ សតិ មិន ប្រក្រតី មានឈ្មោះ អ . ស . ន មានស្រុក កំណើត នៅ ខេត្តកំពត សព្វថ្ងៃ រស់នៅ ក្នុង បន្ទុក បងស្រី បង្កើត ដែល ប្រកបរ បរជា អ្នក រត់ តុ នៅ សង្កាត់ គោក ចក ខេត្ត - ក្រុង សៀមរាប ។

តាម សម្តី បងស្រី របស់ នារី រង គ្រោះ បាន រៀបរាប់ ប្រាប់ វិទ្យុ ABC ថា ប្អូនស្រី របស់ គាត់ ( នារី រង គ្រោះ ) តាំងពី តូច មក នាង មាន សតិ ល្អ គ្រប់គ្រាន់ ទាំងអស់ និង មាន រូបសម្បត្តិ ស្រស់ សមរម្យ លុះ ចូល ដល់ ពេញវ័យ ក្រមុំ ក៏ មាន ប្រុស ៗ ចូល ស្តីដណ្តឹង ដល់ ទៅ ៤ នាក់ ប៉ុន្តែ នាង ចេះ តែ ប្រកែក មិន ចង់បាន នោះ ទេ ។

ក្រោយមក ប្អូនស្រី នេះ ក៏ បាន ចេញ ទៅ ធ្វើការ ជាមួយនឹង មិត្តភក្តិ ក្នុងភូមិ ប៉ុន្មាន នាក់ ទៀត នៅ ក្រុង ប៉ោយ ប៉ែ ត បន្ទាប់ មក ក៏ បាន បន្ត ចេញ ទៅ ធ្វើការ នៅ ប្រទេស ម៉ា ឡេ ស៊ី តាម រយៈ ក្រុមហ៊ុន មួយ ។ លុះ ធ្វើការ នៅ ម៉ា ឡេ ស៊ី បាន ៨ ខែ ក៏ លួច រត់ ត្រឡប់ មក វិញ ដោយ ប្រាប់ ថា ត្រូវ ថៅកែ ធ្វើបាប បាង បង្អត់បាយ វាយដំ រហូត ដល់ នាង ទ្រាំធ្វើការ តទៅ ទៀត លែង បាន ។

បងស្រី របស់ នារី រង គ្រោះ បន្ត ថា តាំងពី ប្អូនស្រី ម្នាក់ នេះ ត្រឡប់ មក ពី ប្រទេស ម៉ា ឡេ ស៊ី វិញ នាង ក៏ ចាប់ផ្តើម កើត មាន បញ្ហា ខាង សតិ ស្មារតី តែ ម្តង ដោយ ចេះ តែ អង្គុយ សើច យំ តែឯង នៅ សុខ ៗ ក៏ ជេរ បញ្ចោរ ម្តាយ កប់ ៗ មាត់ មិន ព្រម ងូតទឹក មិន ព្រម សិតសក់ និង ថែម ទាំង បាន ប្រមូល ខោអាវ ថ្មី ៗ យក ទៅ ដុត ចោល អស់ ស្លៀក តែ ខោអាវ ចាស់ ៗ ។

បងស្រី របស់ នារី រង គ្រោះ បញ្ជាក់ ថា គិត មក ដល់ សព្វ ថ្ងៃនេះ ប្អូនស្រី បាន កើត មាន បញ្ហា សតិអារម្មណ៍ ចំនួន ៤ ឆ្នាំ មក ហើយ ហើយ មិនតែប៉ុណ្ណោះ រាល់ យប់ នាង តែង ដើរទៅ ដេក តាម សំយាបផ្ទះ គេ ទោះជា គ្រួសារ តាម ហៅ មក វិញ យ៉ាងណា ក៏ នាង មិន ព្រម ដែរ ជា ហេតុ ធ្វើ ឱ្យ ក្រុម ក្មេង ស្ទាវ ក្រុម អ្នក ញៀន ថ្នាំ មានឱកាស ល្អ ចាប់រំលោភ រហូត ដល់ មាន ផ្ទៃពោះ បែប នេះ ។

ពេល នាង មាន ផ្ទៃពោះ ក៏ ក្រុម គ្រួសារ មិន ចាប់អារម្មណ៍ ដែរ រហូត ដល់ ក្រោយមក ផ្ទៃពោះ របស់ នាង ចាប់ផ្តើម ធំ ឡើង ៗ ហើយ នាង ចេះ តែ ទៅ សុំ ម្ជូរ នៅផ្ទះ អ្នក ជិតខាង ហូប ទើប អ្នក ជិតខាង បានដឹង មក ប្រាប់ ក្រុម គ្រួសារ ថា នាង កំពុង មាន ផ្ទៃពោះ ហើយ ។

ព្រោះតែ រឿង នេះ ហើយ ទើប ម្តាយ របស់ នាង ក្រមុំ បាន ឈឺចិត្ត ស្លាប់ កាលពី ១ ខែ មុន ដោយសារ តែ អាណិត កូនស្រី ដែល មាន សតិ មិនល្អ ផង ត្រូវ ប្រុស ព្រាន ចាប់រំលោភ ដល់ មាន ផ្ទៃពោះ ហើយ រកមុខ មិនឃើញ ទៀត ៕