មនុស្សស្លាប់កើនដល់៤៦០នាក់ ក្នុងគ្រោះរញ្ជួយដីវាយប្រហារកោះលុមបុក ប្រទេសឥណ្ឌូណេស៊ី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មនុស្សស្លាប់កើនដល់៤៦០នាក់ ក្នុងគ្រោះរញ្ជួយដីវាយប្រហារកោះលុមបុក ប្រទេសឥណ្ឌូណេស៊ី

16/08/2018
(ហ្សាការតា)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីវាយប្រហារលើកោះលុមបុក (Lombok) ​ប្រទេសឥណ្ឌូណេស៊ី បានកើនដល់ ៤៦០នាក់ហើយ និងជាច្រើនពាន់នាក់ទៀតរងរបួស។ នេះបើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។
យោងតាមអ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក Purwo Nugroho គិតមកត្រឹមថ្ងៃព្រហស្បតិ៍នេះ មនុស្សសរុប៧,៧៧៣នាក់ បានរងរបួស ហើយគ្រោះរញ្ជួយដីប្រល័យនេះក៏បានបង្កការខូចខាតដល់ផ្ទះ៧១,៩៦២ខ្នង និងអគារ សិក្សា៦៧១ខ្នង រួមទាំងមន្ទីរពេទ្យ៥២ខ្នងផងដែរ។
គួររំលឹកថា គ្រោះរញ្ជួយដីកម្រិត៦.៩រ៉ិចទ័រ បានវាយប្រហារលើលុមបុក កាលពីថ្ងៃទី០៥ ខែសីហា ហើយក្រៅតែពីចំនួនអ្នកស្លាប់ និងរងបួស មនុស្ស៤១៧,០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងទៅកាន់ជំរុំស្នាក់នៅបណ្ដោះអាសន្ន៕